ភ្នំពេញ៖ ប្រជាពលរដ្ឋបានដាក់ការសង្ស័យទៅលេីទីតាំងអ៊ិនធឺណេតមួយកន្លែងដែលគ្មានស្លាកយីហោ ជាជម្រកក្រុមក្មេងអ្នកប្រេីប្រាស់ថ្នាំញៀន។
ទីតាំងខាងលេីនេះស្ថិតនៅផ្លូវលេខ ១០B ខាងក្រោយខារ៉ាអូខេញូស្តារ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រជាពលរដ្ឋបានបង្ហេីបថា ទីតាំងខាងលេីតែងតែមានក្រុមក្មេងស្ទាវចេញចូលជាបន្តបន្ទាប់មិនថាយប់រឺថ្ងៃនោះទេ ដោយសង្ស័យជាជម្រកក្រុមអ្នកប្រេីប្រាស់ថ្នាំញៀន។
គួរបញ្ជាក់ផងដែរ នៅថ្ងៃទី២៧ខែកុម្ភះឆ្នាំ២០២០ វេលាម៉ោង១យប់រំលងអាធ្រាត កម្លាំងនគរបាលខណ្ឌសែនសុខដឹកនាំដោយលោកអធិការរងមួយរូប បានល្បាតក្នុងមូលដ្ឋានក៏ប្រទះឃេីញជនសង្ស័យចំនួន២នាក់បំរុងចូលទៅខាងក្នុងទីតាំងណេតខាងលេីដោយមានការសង្ស័យទេីបហៅធ្វេីការឆែកឆេរកឃេីញថ្នាំញៀនមួយចំនួន។
លោកអធិការង បានបង្ហេីបថា ទីតាំងខាងលេីតែងតែមានក្រុមជនសង្ស័យជាច្រេីនចូលមកលេងខណះធ្វេីសកម្មភាពបទល្មេីសផ្សេងបានលុយ។លោកបានប្រាប់ទៀតថាលោកក៍ធ្លាប់បានផ្តល់ដំណឹងទៅលោកមេប៉ុស្តិ៍សង្កាត់ទឹកថ្លាដែរតែលោកមេប៉ុស្តិ៍ធ្វើមិនដឹងមិនឮ។
ចាំមេីលលោកម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងហួរម៉េង វ៉ាង អធិការនគរបាលខណ្ឌសែនសុខនិងមានវិធានការយ៉ាងណាចំពោះទីតាំងខាងលេីនេះ។crnnws