ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ករណីផ្ទុះអាវុធនៅផ្លូវរថភ្លើងកាលពីយប់ម៉ិញ តាមការពិតកំលាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលរាជធានីភ្នំពេញចុះបង្គ្រាបមុខសញ្ញាគ្រឿងញៀនធំ

ភ្នំពេញ : កាលពីវេលាយប់ម៉ោង១០ .៣០នាទីថ្ងែទី29ខែមិនាឆ្នាំ២០២០ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ដែលស្ថិតនៅតាមផ្លូវរថភ្លើងក្នុងទឹកដីសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានដោយប្រជាពលរដ្ឋមានការ ងើយឆ្ងល់ថាអ្នកដែលបាញ់នោះស្លៀកពាក់សុីវិលជាសមត្ថកិច្ចរឺក៍ជានរណាអោយច្បាស់ តាមការពិតគឺសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលរាជធានីភ្នំពេញលោកធ្វើការចុះបង្គ្រាបមុខសញ្ញាគ្រឿងញៀនធំ។ ដោយក្នុងនោះដែរប្រជាពលរដ្ឋមានការរិះគន់ថា បើចុះបង្គ្រាបគ្រឿងញៀនហេតុអ្វីឈានទៅដល់ការដកកាំភ្លើងបាញ់គេបាញ់ឯងដោយអនាធិបតេយ្យធ្វើរអោយមានការភិតភ័យដល់ប្រជាពលរដ្ឋអញ្ចឺង។

តាមការបកស្រាយបំភ្លឺពីលោកវរសេនីយទោ គង់ សុភាព នាយរងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលរាជធានីភ្នំពេញបានប្រាប់មកក្រុមអ្នកសារពត៍មាន បានអោយដឹងថាការចោទប្រកាន់របស់ប្រជាពលរដ្ឋថាសមត្ថកិច្ចមានការបង្គ្រាបគ្រឿងញៀនបានដកកាំភ្លើងដើរបាញ់បោះសេរីនោះមិនដូចអ្វីុដែលគាត់និយាយនោះទេ។

លោកនាយរងការិយាល័យបានប្រាប់ពីរដំណើររឿងដំបូងថា នៅថ្ងែទី២៧ វេលាម៉ោង៤ល្ងាចកំលាំងរបស់លោកបានធ្វើការបង្គ្រាបក្រុមជួញដូរដោយខុសច្បាប់នៅសារជាតិញៀននៅចំណុចក្នុងវត្តតាំងក្រសាំងខាងជើងក្នុងភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌ ពោធ សែនជ័យ កំលាំងឃាត់បានជនសង្ស័យប្រើប្រាស់និងជួនដូរគ្រឿងញៀនចំនួន៥នាក់ ប្រុស៤ស្រី១ក្នុងនោះបុរស២នាក់ជាអ្នកជួញដូរ៣នាក់ទៀតប្រើប្រាស់ហើយដកហូតវត្ថុតាំងមានគ្រឿងញៀន៣កញ្ចប់ ជញ្ចើង សម្រាប់ថ្លឹងគ្រឿងញៀន ចំនួនមួយគ្រឿង ដាវចំនួន២ដើម និងទូរសព្ទ័ចំនួន២គ្រឿង។

ដោយការចុះបង្គ្រានោះលោកនាយរងការរិយាល័យក៍បានរាយការ និងសុំការអនុញ្ញាតពីលោកព្រះរាអាជ្ញារង ឡុង ជៀប និងបានជំរាបជូនដល់លោកស្នងការរងទទួលផែនគ្រឿងញៀន និងលោកប្រធានការិយាល័យផង ដែលក្នុងនោះដោយមានការសារភាពពីជនសង្ស័យថាខ្លួនពិតជាជួញដូរគ្រឿងហើយបានយកគ្រឿងញៀនពីឈ្មោះយ៉ា។

នៅថ្ងែទី២៨ ខែមិនា ឆ្នាំ២០២០ វេលាម៉ោង១១ និង៣០ នាទីដោយមានការអនុញ្ញាតឯកភាពតាមរយ:ទូរសព្ទ័ពីលោក ឡុង ជៀប ព្រះរាជអាជ្ញារងនិងបានឯកភាព ពីលោក ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន ឲលោកនាយរងការិយាល័យ ពីរនាក់ គឺ លោក វរសេនីយ៍ទោ គង់ សុភាព និងវរសេនីទោ សុិន សុវណ្ណ ដឹកនាំក្រុមប្រតិបត្តិការ ដោយនាំយក ជនសង្ស័យ ឈ្មោះទុយ ជា រត្ន័ ភេទប្រុស អាយុ ២៤ ឆ្នាំ ទៅចង្អុលបង្ហាញនៅចំណុចទីតាំងខាងលើសំណង់មិនរាបរយជាផ្ទះសង់នៅលើបឹងទឹកស្អុយពេលនោះកំលាំងបានចូលទៅបង្គ្រាប នៅផ្លូវរថភ្លើងនោះស្រាប់តែជនសង្ស័យបានឃើញសមត្ថកិច្ចក៍ព្យាយាមរត់គេចខ្លួនបាត់បន្ទាប់មកសមត្ថកិច្ចបានចូលទៅពិនិត្យមើលក្នុងបន្ទប់ជនសង្ស័យឈ្មោះយ៉ា ក៍បានឃើញនារីម្នាក់ហើយសមត្ថកិច្ចបាននាំខ្លូននារីនោះយកមកការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរនាំរកជនសង្ស័យនិងធ្វើតេសទឹកនោមរកសារជាតិញៀនបន្ទាប់ពីសមត្ថកិច្ចបានសួរនាំហើយធ្វើតេសទឹកនោមមិនឃើញសារជាតិញៀនក៍បានហៅក្រុមគ្រួសារមកធានាអោយទៅផ្ទះវិញ។

លុះដល់វេលាថ្ងែទី២៩ វេលាម៉ោង១០ យប់សមត្ថកិច្ចបានទទួលពត៍មានពីភ្នាក់ងារសំងាត់ក៍បានរាយការថាឃើញជនសង្ស័យឈ្មោះយ៉ា នៅផ្ទះដដែលកំលាំងសមត្ថកិច្ចក៍បានដឹកនាំចុះទៅបង្គ្រាប់នៅទីតាំងជនសង្ស័យខាងហើយសមត្ថកិច្ចចុះពីលើរថយន្តដើរសំដៅចូលទៅក្នុងក៍ប្រទះឃើញក្រុមជួញដូរគ្រឿងញៀនឈរលក់គ្រឿងញៀនយ៉ាងប្រសាជ ពេញផ្លូវចូលរថភ្លើងពេលនោះសមត្ថកិច្ចក៍បានរត់ដេញចាប់ក្រុមជួញដូរគ្រឿងញៀនហើយស្រែកអោយឈប់ក្រុមជួញដូរគ្រឿងញៀនបែរជាមិនឈប់ក៍យកដំថ្មព្យាយាមគប់មកសមត្ថកិច្ចហើយព្យាយាមរត់បន្ថែមទៀតពេលនោះសមត្ថកិច្ចក៍បានដកកាំភ្លើងបាញ់ទៅខាងលើចំនួនជាច្រើនគ្រាប់ដើម្បីអោយក្រុមជួញដូរគ្រឿងញៀនឈប់ប្រគល់ខ្លួនអោយសមត្ថកិច្ចតែជនសង្ស័យមិនបានឈប់ទេហើយថែមទាំងរត់គេចខ្លួនបាត់តែម្តង។

ផ្ទុយទៅវិញប្រជាពលរដ្ឋមិនមើលឃើញទង្វើរល្អនៃការចុះចង្គ្រាបរបស់សមត្ថកិច្ចដើម្បីលុបបំបាត់គ្រឿងញៀនដើម្បីអោយ ភូមិ ឃុំ មានសុវត្ថិភាពនោះទេបែជារិះគន់ថាសមត្ថកិច្ចដកកាំភ្លើងបាញ់បោះសេរីធ្វើរអោយគាត់មានការភ័យខ្លាចទៅវិញ។crnnews

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com