ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

អ្នកសារព័ត៌មាន​ម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍​ស្លាប់បាត់បង់ជីវិតយ៉ាងអណោច​ អធម៌

ភ្នំពេញ ៖​ បុរសម្នាក់ដែលជាអ្នកសារព័ត៌មាន​បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិងកន្លែង​យ៉ាងអាណោច​ អធម៌​ បន្ទាប់ពីបុរសម្នាក់បាន​បើកម៉ូតូកង់បី​ឥណ្ឌា​បត់ត្រឡប់ក្រោយមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញ​ទំហឹង ៖​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង​១១និង៤០នាទីយប់ថ្ងៃទី៣០ខែមីនាឆ្នាំ២០២​០​ នៅតាមបណ្ដោយផ្លូវទន្លេសាប ត្រង់ចំណុចជិតអូរតែល សុខា​ ក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ តុល ម៉ាត់ ភេទ​ប្រុសអាយុ៤២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបអ្នកសារព័ត៏មានអង្គភាព KVPD NEWS​ស្នាក់នៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ មានស្រុកកំណើត​ភូមិឈើទើ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

យោងប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរស​រងគ្រោះជិះម៉ូតូPCX​ពណ៌ស ពាក់ស្លាក​លេខ​ភ្នំពេញ1GU-5286​ ដោយធ្វើដំណើរតាមបណ្តោយផ្លូវទន្លេសាប ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ​ ជិតអូតែលសុខា​ ស្រាប់តែមានម៉ូតូកង់បីឥណ្ឌា មួយគ្រឿង​ពណ៌ស ពាក់ស្លាកលេខភ្នំពេញ​1GR-4683​ បើកបរដោយបុរសម្នាក់​ ធ្វើ​ដំណើរ​តាមបណ្តោយផ្លូវទន្លេសាប ទិសដៅ​ពីត្បូងទៅជើង បញ្ច្រាសគ្នា​ រួចក៏បត់ឆ្វេងដៃត្រឡប់ក្រោយ​ ខ្វះការប្រុងប្រយត្ន័ក៏ជ្រុលទៅ​បុក​ម៉ូតូ​ជនរងគ្រោះពេញទំហឹងបណ្ដាល​ឲ្យម្ចាស់ម៉ូូតូដួលបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗគួរអោយសង្វេក​ ។ ចំណែកម៉ូតូកង់បីក្រឡាប់ផ្ងារជើងមួយចំហៀង​ ខូចខាតតិច​តួច​ ឯម្ចាស់រងរបួស​ស្រាល​ បានរត់គេចខ្លួន​ ចេញពីកន្លែងកើត​ហេតុបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងសមត្ថកិច្ចជំនាញចុះវាស់វែងយក​ម៉ូតូ​កង់បីឥណ្ឌានិងម៉ូូតូជនរងគ្រោះទៅរក្សាទុក​នៅការិយាល័យចរាចរណ៏ផ្លូវគោក រាជធានី​ភ្នំពេញដើម្បីកសាងសំណុំចាត់ការបន្តតាម​ និតិវិធីច្បាប់​ ៕crnnews

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com