ភ្នំពេញ : លោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានសរសេរនៅក្នុងបណ្ដាញសង្គមហ្វេសបុករបស់លោក ដោយជម្រុញឲ្យសមត្ថកិច្ចតាមចាប់បុរសម្នាក់ជាម្ចាស់ផ្ទះជួល ដែលបានចាប់នារីមានផ្ទៃពោះម្នាក់ចងដៃជាប់នឹងទ្វាររបង អោយបានឆាប់រហ័ស។
លោកបានសរសេរទៀតថា៖ ក្នុងនាមខ្ញុំបាទជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ នឹងជម្រុញអោយសម្ថតកិច្ចទាំងអស់តាមចាប់ជនបង្ករហេតុម្នាក់នេះ ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់។
គួររំលឹកផងដែរថា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចក្រោយរោងចក្រឥណ្ឌា ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែន មានករណីម្ចាស់ផ្ទះជួល បានចាប់ចងស្ត្រីមានផ្ទៃពោះ៤ខែម្នាក់ជាប់នឹងទ្វារ ដោយសង្ស័យកើតចេញពីជម្លោះបន្តិចបន្តួច ដោយម្ចាស់ផ្ទះជួល ។
ប្រជាពលរដ្ជជាច្រេីនកំពុងរង់ចាំមេីលលោកម៉នវុទ្ធីអធិការខណ្ឌសែនជយ័មានសម្ថភាពអាចចាប់ជនល្មើសដែលធ្វើទារុណកម្មយ៉ាងព្រៃផ្សៃទៅលើស្ត្រីម្នាក់ដែលពោះធំបានឬក៏?អត់ក្រោយពេលដែលលោក ហែមដារិទ្ធ អភិបាលខណ្ឌពោធិសែនជយ័បានដាក់បទបញ្ជាឱ្យកម្លាំងមានសមត្ថកិច្ចចាប់
ជនល្មើសមកផ្ដន្ទាទោសឲ្យខានតែបាន៕crnnews