ភ្នំពេញ÷ បេីយោងតាមរបាយការណ៍សម្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជយ័២បានបញ្ជាក់ថា
ដោយទទួលពាក្យបណ្តឹងពីអង្គការស្គុតបានប្តឹងបុរសម្នាក់បានចាប់រំលោភកូនស្រីខ្លួនឯងដែលមានអាយុទេីបតែ១៤ឆ្នាំត្រូវឪពុកចិត្តជាតិរិច្ឆានចាប់បង្ខំរំលោភរហូត២ដង
ក្រោយពេលដែលទទួលបានបណ្តឹងនេះហេីយនាល្ងាចថ្ងៃទី១២ខែមេសាឆ្នាំ២០២០សម្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជយ័២ដែលដឹកនាំដោយ ណេងសាមឿន មេប៉ុស្តិ៍បានដឹកនាំកម្លាំងចុះទៅឃាត់ខ្លួនបុរសខាងលេីយកមកសាកសួរនៅប៉ុស្តិ៍
ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានចាប់រំលោភកូនស្រីខ្លួនឯងពិតប្រាកដមែនប្រហែលជាជនសង្សយ័មានការខ្មាស់អៀននៅអ្វីដែលខ្លួនបានប្រព្រឹត្តទេីបនៅយប់ថ្ងៃទី១៣ខែមេសាឆ្នាំ២០២០ក៏បានសម្រេចចិត្តយកកន្សែងចងកទៅនឹងចម្រឹងបង្អួចក្នុងបន្ទប់ឃុំឃាំងប៉ុស្តិ៍ស្ធឹងមានជយ័២ស្លាប់បាត់ទៅហេីយ។
ចំណែកលោកវរសេនីយទោ ម៉េងវិមានតារា អធិការខណ្ឌមានជ័យជ័យបានធ្វេីរបាយការណ៍
ជួនទៅកាន់ឯកឧត្តម ឧត្តមសេនីយ៍ឯក សថេត អគ្គស្នងការរង នឹងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ជុំវិញរឿងរ៉ាវដែលលោក ណេងសាមឿន មេប៉ុស្តិ៍ស្ទឹងមានជយ័២ មិនមានការប្រុងប្រយត្ន័ថ្លោះធ្លោយនឹងធ្វេសប្រហែស អោយជនសង្សយ័
ចងកស្លាប់នៅក្នុងបន្ទប់ឃុំឃាំងរបស់ខ្លួនពិនិត្យនឹងសម្រេចរួចរាល់ហេីយដែរក៏ ប៉ុន្តែពុំទាន់មានចំណាត់ការយ៉ាងណានៅឡេីយទេ។
សូមរំលឹកថាលោក ណេងសាមឿន មេប៉ុស្តិ៍ស្ទឹងមានជយ័២ក៏ធ្លាប់ត្រូវបានឯកឧត្តម ស ថេត ស្នងការ រាជធានីភ្នំពេញ
ចេញលិខិតប្រមានម្តងមកហេីយនៅពេលដែលប្រជាពលរដ្ឋទៅដាក់ពាក្យបណ្តឹង ហេីយមិនឃេីញប៉ូលីស ឃេីញតែសំបកកំប៉ុងនឹងតុផឹកសុីនៅខាងមុខប៉ុស្តិ៍ទោវិញ។
ប្រជាពលរដ្ឋសង្ឃឹមថាថ្នាក់លេីនឹងមានវិធានការចំពោះ លោក ណេងសាមឿន មេប៉ុស្តិ៍ស្ទឹងមានជយ័២ ដែលបានសាងកំហុសដដែលៗច្រេីនដងពេក ដេីម្បីជាគំរួដល់មន្ត្រីដទៃទៀតកុំអោយយកតម្រាប់តាមតាមលោក ណេងមឿននេះ៕ ពូឃ្លោក