(ភ្នំពេញ) ៖ មានការផ្ងាក់ផ្អេីលទាំងព្រឹកដោយកន្លែងវីងវេលុយមួយកន្លែងនៅក្នុងទឹកខណ្ឌពោធិ៍សែនជ័យ ត្រូវបានលោកចោរប្លន់លុយអត់មួយចំនួនធំ។
កាលពីព្រឹកព្រលឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ នេះ មានការភ្ញាក់ផ្អើលមួយ ថា ក្រុមចោរបានចូលប្លន់កន្លែងវេរលុយវីងឈ្មោះ «ម៉ាក់ ស្រីមាស» ស្ថិតនៅក្រោយផ្សារឯករាជ្យ១ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យយកប្រាក់បានជាង៦ពាន់ដុល្លារ រួចគេចខ្លួនដោយសុវត្ថិភាព។ ប៉ុន្តែលោកអធិការខណ្ឌពោធិ៍សែនជ័យ បដិសេធថា មិនមែនជាករណីប្លន់ទេ។
បេីតាមប្រជាពលរដ្ឋបានលេីកឡេីងថាចាប់តាំងពីលោក ម៉ន វុទ្ធី ចូលមកកាន់តំណែងជាអធិការនគរបាលខណ្ឌពោធិសែនជយ័ ពួកគាត់សង្កេតឃេីញថាតែងតែកេីតមានបទល្មេីសជាប្រចាំ ដូចជាករណីគាស់ផ្ទះ លួច ឆក់ ប្លន់ ជារឿយៗ ប្រជាពលរដ្ឋសំណួរពរដល់លោក ម៉ន វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ។
ធ្វើយ៉ាងណាពង្រឹងកម្លាំងពួនស្ទាក់គ្រប់គោលដៅដើម្បីធានាសុវត្ថិភាពជូនពួកគាត់ផង ដើម្បីធានាឲ្យបាននៅភូមិឃុំមានសុវត្ថិភាពបទាំង ៩ ចំណុច
លោកវរសេនីយ៍ទោ ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជាក់ថា នេះមិនមែនជាករណីប្លន់ទេ ពោលគឺ ជាករណីបន្លំយកប្រាក់ពីកន្លែងវេរលុយវីង។
លោកអធិការបានរៀបរាប់ពីដំណើររឿង មានជនសង្ស័យ៣នាក់ បានបន្លំចូលទិញឥវ៉ាន់ រួចក៏បន្លំលួចលុយបានជាង៥ពាន់ដុល្លារតែម្តង ខណៈនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ ស្វែងរកចាប់ខ្លួនក្រុមជនល្មើសហើយ៕ ពូឃ្លោក