ភ្នំពេញ÷ កាលពីថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២០ វេលាម៉ោង១៨.០០នាទី នៅចំណុចក្នុងបុរីជីបម៉ុង ផ្លូវលេខ៣៧១ ភូមិ ព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ដែលមានឈ្មោះ
១-ជនសង្ស័យឈ្មោះ ប៊ុន ធី ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ និង មុខរបរ មិនពិតប្រាកដ ។
២-ឈ្មោះ ខុត ប៊ុនធឿន ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ សឡា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។
ពីបទលួច យកលុយផ្ទះវីងផ្ទេរប្រាក់ កាលពីថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២០ វេលាម៉ោង១៨.០០នាទី នៅចំណុចផ្ទះវីងផ្ទេរប្រាក់ ផ្លូវលំ ភូមិ លេខ១ សង្កាត់ស្វាយរលំ ក្រុង តាខ្មៅ ខេត្ត កណ្តាល ។
ជនរងគ្រោះឈ្មោះ ម៉ិច សីហា ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅចំណុចកើតហេតុខាងលើ មុខរបរ បើកវីងផ្ទេរប្រាក់ ។
បន្ទាប់ពីកើតហតុជនរងគ្រោះបានបង្ហោះរូបភាពជនសង្ស័យខាងលើដែលធ្វើសកម្មភាពបន្លំលួចយកលុយ(នៅផ្ទះរបស់ខ្លួន) តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើបានឃើញស្គាល់ភិនភាគជនសង្ស័យទាំង០២នាក់ដែលឧស្សាហ៍ចេញ.ចូល ក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែលើ លុះមកដល់ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២០ វេលាម៉ោង១៨.០០នាទី ស្រាប់តែឃើញ
ជនសង្ស័យទាំង០២នាក់ឈ្មោះ ប៊ុន ធី និង ឈ្មោះ ខុត ប៊ុនធឿន កំពុងដើរនៅចំណុចក្នុងបុរីជីបម៉ុង ផ្លូវលេខ៣៧១ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក៏ឃាត់ខ្លួនយកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ។
ចំពោះជនសង្ស័យទាំង០២នាក់ឈ្មោះប៊ុន ធី និង ឈ្មោះ ខុត ប៊ុនធឿន បានប្រគល់ឲ្យទៅកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ពូឃ្លោក