ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលយកជ្រុញ កាំបិត និងឆ្នាំងដាំបាយ វាយនិងចាក់សម្លាប់ស្ត្រីម្នាក់សុះខ្លួនប្រាណ ស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ ព្រោះខឹងសុំរួមភេទជាមួយនាងតែនាងមិនព្រម បានស្រែកទើបសម្លាប់បំបិទមាត់ និងបានរត់ មកលួចយកម៉ូតូជនរងគ្រោះម្នាក់ទៀតប្រហែលជា៥០០ម៉ែត្រពីកន្លែងកើហេតុ ជិះរត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចស្ទឹងមានជ័យ៣ឃាត់ខ្លួនបាន។
ករណីនេះបានកើតឡើងនៅវេលាម៉ោង១និង០០នាទីរសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នៅចំណុចបន្ទប់ផ្ទះជួល ផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
បើតាមលោកឯម ភារី នាយប៉ុស្តិ៍ស្ទឹងមានជ័យទី៣បានអោយដឹងថា ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ភ្លាម បានចុះការពារកន្លែងកើតហេតុភ្លាមបន្ទាប់មកលោកម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យបានមកដល់ហើយបានបញ្ជាធ្វើយ៉ាងណាក្តាប់ព័ត៌អោយគ្រប់ជ្រុងជ្រោយអោយម៉ត់ចត់បំផុត ពេលនោះលោកឯម ភារីបានក្តាប់ព័ត៌មានជុំវិញន្លែងកើតហេតុនិងមានរូបភាពអោយសាក្សីមើលទើបកំណត់មុខសញ្ញាបានឈានដល់ការសាកសួរជនសង្ស័យឈ្មោះវង់ ភារម្យ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់នៅផ្ទះជួលជាន់ខាងក្រោមបន្ទប់នារីរងគ្រោះ (មានផ្ទុកសារធាតុញៀន) ។
ចំណែកជនរងគ្រោះភេទស្រីឈ្មោះ ស ស អាយុ២៨ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ ស្នាក់នៅទីតាំងកើតហេតុខាងលើ ស្លាប់ដោយមានស្នាមចាក់ចំបំពង់ក ដើមទ្រូង ខ្នង ជាច្រើនកាំបិត និងមានស្នាមបែកក្បាលពីក្រោយ ។ រីឯវត្ថុតាងបន្សល់ទុកនៅកន្លែងកើតហេតុ មានជ្រុញប្រឡាក់ឈាមចំនួន១ប្រឡាក់ឈាម និងឆ្នាំងបាយ ប្រឡាក់ឈាម ចំនួន១ ផងដែរ ។
លោកឯម ភារីបានអោយដឹងបន្តទៀតថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៦ល្ងាចថ្ងៃដដែល បងស្រីជីដូន
មួយរបស់ជនរងគ្រោះ បានមកហៅជនរងគ្រោះដែលនៅបន្ទប់ក្បែរគ្នា ព្រោះប្តីតេទូរសព្ទចូលតែមិនលើកសោះ លុះពេលមកដល់ក៏ឃើញទ្វារបន្ទប់ជនរងគ្រោះចាក់សោរពីក្រៅ ទើបបើកបង្អួចមើលក៏ឃើញជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ទៅហើយ និងពុំមានស្លៀកខោនោះទេ ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ដោយកម្លាំងនគរបាលខណ្ឌមានជ័យ សហការជាមួយការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បានចុះមកធ្វើការហ៊ុំព័ទ្ធទីតាំងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យបើកការស្រាវជ្រាវតែម្តង ឃើញថា សពជនរងគ្រោះស្លាប់ដោយមានការចាក់ដោយកាំបិត ចំដើមទ្រូង ខ្នង និងបំពង់ក ជាច្រើនកាំបិត ថែមទាំងមានស្នាមបែកក្បាលទៀតផង នៅក្បែរសាកសព មានដំបងឈើជ្រុងប្រឡាក់ឈាម និងឆ្នាំងបាយប្រឡាក់ឈាម ទើបសមត្ថកិច្ចប្រមូលយកភស្តុតាង បើកការស្រាវជ្រាវ ទើបដឹងថា មានជនសង្ស័យម្នាក់ដែលរត់គេចខ្លួន មានភិនភាគដូចជនសង្ស័យខាងលើ ដែលជួលបន្ទប់នៅក្បែរទីតាំងកើតហេតុ បានធ្វើសកម្មភាពសម្លាប់នារីរងគ្រោះហើយរត់ទៅលួចម៉ូតូជនរងគ្រោះម្នាក់ទៀតដែលទុកសោរជាប់ម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BX-8968 ជារបស់ជនរងគ្រោះឈ្មោះ ពាង បឹម នៅប្រហែល៥០០ម៉ែត្រ ពីទីតាំងកើតហេតុ ទើបសមត្ថកិច្ចធ្វើការសាកសួរជាច្រើនលើក រហូតជនសង្ស័យជាឃាតកនេះព្រមសារភាពថា ខ្លួនជាអ្នកសម្លាប់ជនរងគ្រោះពិតមែន ដោយសារខឹងសុំរួមភេទ តែនាងមិនព្រមថែមទាំងស្រែក ទើបយកជ្រុញ និងឆ្នាំងបាយវាយ ហើយយកកាំបិតចាក់សម្លាប់ទាំងអាក្រាតកាយបែបនេះតែម្តង ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលខណ្ឌមានជ័យធ្វើការសាកសួរ និងឃាត់ខ្លួួនបណ្តោះអាសន្ន កសាងសំណុំរឿងបន្តបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ច្បាប់។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕