ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

លោក វ៉ិត មឃៈ ព្រះរាជអាជ្ញារងខេត្តកំពង់ស្ពឺចេញដីកាចាប់ខ្លួនឈ្មោះ កែវ មុនីរតន៍ ពីបទ៖ ឆបោកមានស្ថានទម្ងន់ទោស ប្រព្រឹត្តលើអ្នកវិនិយោគចិនលើទឹកដីខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ÷ កម្លាំងសមត្ថកិច្ចចម្រុះសហការគ្នារវាងកម្លាំងនគរបាលនៃស្នងការនគរបាលខេត្តកំពង់ស្ពឺ និងកម្លាំងនគរបាលនៃស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ មេសា ម្សិលមិញនេះ បានបើកប្រតិបត្តិចុះចាប់ខ្លួនឈ្មោះ កែវ មុនីរតន៍ ពាក់ព័ន្ធនឹងការឆបោកប្រាក់របស់អ្នកវិនិយោគទុនចិនក្នុងការទិញដីនៅក្នុងខេត្តកំពង់ស្ពឺដែលជាខេត្តកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្រុមអ្នកវិនិយោគទុនចិន ។

យោងតាមដីកាបញ្ជាឲ្យចូលខ្លួន ដែលចុះហត្ថលេខាដោយលោក វ៉ិត មឃៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ការឈានដល់ការចុះចាប់ឈ្មោះ កែវ មុនីរតន៍នេះ គឺធ្វើឡើងបន្ទាប់ពីបុគ្គលម្នាក់នេះមិនបានចូលឆ្លើយបំភ្លឺពាក់ព័ន្ធនឹងពាក្យបណ្តឹងរបស់ឈ្មោះ ហ្វូក ម៉ីងឈី (FU MINQI) ដែលបានប្តឹងពីបទ៖ ឆបោកមានស្ថានទម្ងន់ទោស តាមការកំណត់ក្នុងដីកាកោះរបស់តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ។

លោក វ៉ិត មឃៈ ព្រះរាជអាជ្ញារងនៃអយ្យកាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានបញ្ជាក់នៅក្នុងដីកានោះថា ដីកានេះអនុញ្ញាតឲ្យមន្រ្តីនគរបាលយុត្តិធម៌ប្រើប្រាស់កម្លាំងសាធារណៈដើម្បីបង្ខំបុគ្គលនេះឲ្យចូលខ្លួនបាន ។

សូមបញ្ជាក់ថា ក្រោយការចាប់ខ្លួនឈ្មោះ កែវ មុនីរតន៍រួច ។ បុគ្គលនេះត្រូវបានកម្លាំងសមត្ថកិច្ចនៃស្នងការនគរបាលរាជធានីភ្នំពេញបញ្ចូនទៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកំណត់ហេតុប្រគល់ទទួល និងបញ្ជូនទៅសមត្ថកិច្ចនៃស្នងការនគរបាលខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com