ខណ្ឌពោធិ៍សែនជ័យ៖ ប្រភពពីអ្នកភូមិថ្មគោលសង្កាត់ចោមចៅ២ខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថាហាងម្លប់ស្វាយថ្មគោល គឺជាបនល្បែងអាប៉ោងខុសច្បាប់ដែលបើកលេងលួចលាក់ចាប់ពីម៉ោង១១៖០០ថ្ងៃត្រង់រហូតដល់យប់អាធ្រាត្រដែលមានសម្លេងស្រែកឭៗថាក្រាសៗស្តើងៗរំខានដល់ការរស់នៅអ្នកជិតខាង។
កាលពីវេលាម៉ោង ១៥៖២៤នាទីថ្ងៃទី២២មេសាឆ្នាំ២០២០ អង្គភាពសារព័ត៌មានcrnnewsយើងបានហៅទូរសព្ទទៅលោក ម៉ន វុទ្ធី អធិការខណ្ឌពោធិ៍សែនជ័យដើម្បីរាយការពីរឿងខាងលើនេះលោក ម៉ន វុទ្ធី បានឆ្លើយថាបាទៗ។
ស្អែកឡើងនៅវេលាម៉ោង១២៖២៩នាទីថ្ងៃទី២៣មេសាឆ្នាំ២០២០ អង្គភាពសារព័ត៌មានយើងក៍បន្តហៅទូរសព្ទទៅលោក ម៉ន វុទ្ធី ទៀតហើយលោកបានឆ្លើយថានិងឱ្យគេទៅមើល។
អង្គភាពសារព័ត៌មានយើងរងចាំមើលចំណាត់ការរបស់លោកអធិការខណ្ឌពោធិ៍សែនជ័យតែហាក់ដូចជាស្ងាត់ឈឹងរហូតមកដល់ថ្ងៃទី២៦ខែមេសាឆ្នាំ២០២០វេលាម៉ោង២០៖២០នាទីដោយមានពលរដ្ឋផ្តល់ព័ត៌មានមកអង្គភាពសារព័ត៌មានយើងថាទីតាំងខាងលើនៅតែស្រែកឡូឡាក្រាស់ស្តើងយើងក៍ទាក់ទងតាមប្រព័ន្ធ Telegram ទៅលោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ លោកក៍ឆ្លើយតបថាអរគុណច្រើនបង។
យើងរងចាំចំណាត់ការពីអាជ្ញាធរខណ្ឌរហូតមកដល់ថ្ងៃទី០១ខែឧសភាឆ្នាំ២០២០ស្រាប់តែម្ចាស់ទីតាំងបានធ្វើរបងនឹងទ្វាដែករឹងមាំដើម្បីបិទបាំងពីភ្នែកមហាជន តាមប្រភពពីអ្នកភូមិបានឱ្យដឹងទៀតថាម្ចាស់ទីតាំងល្បែងអាប៉ោងខុសច្បាប់នេះគឺខ្សែលោកមេភូមិថ្មគោលហើយលួចបើកលេងយូឆ្នាំមកហើយដោយពួកគាត់ទ្រាំនឹងសម្លេងស្រែកឡូឡាលែងបានទើបសម្រេចចិត្តផ្តល់ព័ត៌មានមកអ្នកកាសែតដើម្បីផ្សាយក្នុងគោលបំណងលប់បំបាត់ល្បែងសុីសងខុសច្បាប់ដើម្បីភូមិសង្កាត់មានសុវត្ថភាព។