ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

នៅសាលាខេត្តកណ្តាលបេីកកិច្ចប្រជុំគណៈអភិបាលខេត្តកណ្ដាល


ខេត្តកណ្ដាល៖ បញ្ហាប្រឈម មួយចំនួនរបស់ខេត្ត  និងបញ្ហាប្រឈម មួយចំនួនទៀតរបស់មន្ទីរអង្គភាពជុំវិញខេត្ត ត្រូវបានឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ធ្វើការសម្របសម្រួល និងធ្វើការដោះស្រាយ នាព្រឹកថ្ងៃ១១ ខែឧសភា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំ គណៈអភិបាល ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួម ឯកឧត្ដម អភិបាលរងខេត្ត កងកម្លាំងទាំង៣ អភិបាលក្រុង ស្រុកទាំង១១ មន្ទីរអង្គភាពជុំវិញខេត្ត និងទីចាត់ការ ទាំងអស់របស់ខេត្ត។

ពាក់ព័ន្ធបញ្ហាប្រឈមនេះ មានការស្នើសុំអោយមន្ទីរមួយចំនួនដែលមិនទាន់បានផ្ដល់សេវានានាចូលអង្គភាពច្រកចេញ-ចូលតែមួយខេត្ត ពាក់ព័ន្ធបញ្ហានេះ ឯកឧត្ដម អភិបាលខេត្ត បានស្នើឱ្យមន្ទីរដែលមិនទាន់បានផ្ដល់សេវាត្រូវផ្ដល់អោយ អង្គភាពច្រកចេញ-ចូលតែមួយខេត្ត ហើយមន្ទីរទាំងអស់ត្រូវឈប់ទទួលពាក្យស្នើសុំ ដោយទុកជូនអង្គភាពច្រកចេញ-ចូលតែមួយ។ ការលើកឡើងរបស់ផែនការវិនិយោគខេត្ត សមត្ថភាពមន្ត្រីនៅថ្នាក់ក្រុង ស្រុក នៅមានកំរិត និងខ្វះមន្ត្រីបច្ចេកទ្ទេស ពាក់ព័ន្ធបញ្ហានេះឯកឧត្ដមអភិបាលខេត្ត បានស្នើឱ្យមន្ទីរផែនការ និងទីចាត់ការផែនការវិនិយោគ ត្រូវធ្វើការបណ្ដុះបណ្ដាលទៅលើមន្ត្រីជំនាញ នៅតាមក្រុង ស្រុក ទាំងអស់។ ហើយបញ្ហាប្រឈមដែលបណ្ដា មន្ទីរជំនាញជុំវិញខេត្ត បានលើកឡើង ពាក់ព័ន្ធទៅនឹងជំនាញ ឯកឧត្ដមអភិបាលខេត្ត បានអោយមន្ទីរសាមី ត្រូវធ្វើការដោះស្រាយ ហើយក្នុងករណីត្រូវការខេត្ត ឬអង្គភាពដទៃចូលរួម សូមរាយការណ៍ និងលើកជាសំណើមកខេត្ត ដើម្បីអោយខេត្តដោះស្រាយជូន។

ក្នុងកិច្ចប្រជុំនេះដែរ បានប្រកាសចូលកាន់មុខតំណែងនាយិការទីចាត់ការហិរញ្ញវត្ថុខេត្ត លោកស្រី ចេង ចាន់ផល្លា កាយិការទីចាត់ការហិរញ្ញវត្ថុខេត្ត ជំនួសលោកស្រី ង៉ូវ មួយគា តាមដីការបស់ខេត្តលេខ ០១៧ ចុះ០៤ ខែឧសភា ឆ្នាំ២០២០។

ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរក្រុង ស្រុក និងអ្នកពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ ជាមួយប្រជាពលរដ្ឋដែលងាយរងគ្រោះ និងមានជីវភាពខ្វះខាត នៅក្នុងមូលដ្ឋាន ដោយជួយឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងសំភារៈមួយចំនួនតាមលទ្ធភាពរបស់ខ្លួន។ ក្នុងនោះដែរឯកឧត្ដមអភិបាលខេត្ត បានអំពាវនាវ ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងសប្បុរសជននានា សូមចូលរួមជាមួយការងារមនុស្សធម៌ តាមរយៈកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្រោមប្រធាបទ «ខ្ញុំ ស្រលាញ់ សន្តិភាព និងកាកបាទក្រហមកម្ពុជា»។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com