ភ្នំពេញ៖ ស្រ្តីលួចផិតក្បត់មានសាហាយស្មន់ម្នាក់ កំពុងតែអោបថែបគ្នា យ៉ាងផ្អែមល្ហែមជាមួយប្រុសថ្មី នៅក្នុងបន្ទប់ជួលត្រូវបាន ប្តីតាមទាន់ហើយ ខ្ទប់ទ្វារ រួចប្តឹងនគរបាលធ្វើជាសាក្សីនិងនាំខ្លួន ទៅសាកសួរ។
ហេតុការណ៍ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ប្រមាណ២និង២០នាទីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២០នៅចំណុច បន្ទប់ជួលមួយកន្លែង ស្ថិតនៅខាងសាកលវិទ្យាល័យ ន័រតុន តាមបណ្តោយផ្លូវកែវចិន្តា ក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។
ស្រ្តី ដែលលួច មានសាហាយ ស្មន់នោះឈ្មោះ លីន អាយុប្រមាណ៣០ឆ្នាំ និងប្តីឈ្មោះដួង និត ភេទប្រុសអាយុ ប្រមាណ៣០ឆ្នាំជាជាងភ្លើង និងជាងដែក ស្នាក់នៅ ភូមិ បាយាប សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ចំណែក បុរសលួចទាក់ទងប្រពន្ធគេ ពុំស្គាល់ឈ្មោះ ឡើយ មានលំនៅស្នាក់នៅកន្លែងកើតហេតុ ខាងលើ ។
តាមបុរស ជាប្តី បានអោយដឹងថា ខ្លួន និងប្រពន្ធ បានរៀបការរស់នៅជាមួយគ្នា រយះពេល ប្រមាណ១០ឆ្នាំ មកហើយ ពុំមានកូនចៅនោះទេ ដោយ ប្រពន្ធ ចេះតែយកលេស ថា មិនទាន់ចង់បានកូន ។នៅពេលមួយរយះចុង ក្រោយ គាត់បានធ្វើដំណើរ ទៅធ្វើការ នៅខេត្ត បាត់ៗ ពេលត្រឡប់មកវិញ ប្រពន្ធហាក់ដូច ជាសោះអង្គើយទំនង់ជាលួច មានអ្នកថ្មីនិងបង្កទំនាស់គ្នា នៅក្នុងគ្រួសារ ។នៅក្នុងការទាស់ទែងក៍មានការចោទប្រកាន់គ្នា ទៅវិញទៅមកផងដែរ។
បុរសជាប្តីបន្តទៀតថា នៅមុនពេលកើតហេតុគាត់បានចាំឃ្លាំមើល ស្រ្តីជាប្រពន្ធ តាំងពីព្រឹក ហើយ ប្រពន្ធចេញពីផ្ទះ ទៅជួបប្រុសសាហាយដល់បន្ទប់ជួលនិងបានអោបថើបគ្នារមូលដូចពស់ថ្លាន់រៀបចំលេប ហើយ គាត់ខ្ទប់ទ្វារប្តឹងនគរបាលអោយឃាត់ខ្លួន នាំទៅសាកសួរ តែម្តង។
តាមព័ត៌មានអោយដឹងថា បន្ទាប់ពីតាមទាន់ប្រពន្ធមានសាហាយ នគរបាលក៍បានចុះទៅនាំអ្នកទាំង៣នាក់ ទៅអធិដ្ឋាន ដើម្បីសួរនាំ ។ខណះនោះ បុរសជាប្តី មិនបានប្តឹងផ្តល់នោះទេ ហើយសុខចិត្តលែងលះគ្នាប្រគល់ប្រពន្ធអោយទៅប្រុសថ្មីនោះជាអ្នកមើលថែទាំ បន្ត។ខណះនោះ នគរបាលក៍បានណែនាំ កុំអោយមានអំពើហឹង្សា ហើយ អោយពួកគេ ទៅប្តឹងផ្តល់លែងលះគ្នា តាមផ្លូវច្បាប់នៅតុលាការ ៕