ភ្នំពេញ÷ សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើដឹកនាំដោយលោក អ៊ុំ រតនា នាយប៉ុស្តិ៍នគរបាលបានចាប់ប់ឃាត់ខ្លួនបុរសម្នាក់ពាក់ពន្ធ័ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃ សុក្រ ៩រោច ខែ ពិសាខ ឆ្នាំ ជូត ឯកស័ក ព ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២០
វេលាម៉ោង ០០.៣០ នាទីរំលងអាធ្រាត នៅចំណុចផ្លូវ៦០ម៉ែត្រមុខសំណង់មិនរៀបរយក្រុមទី៨ ភូមិ ព្រែកតាគង់សង្កាត់ចាក់អង្រែលេីខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ចក់ រ៉ាវី ភេទ ប្រុសអាយុ ២៦ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅ មិនពិតប្រាកដ។
នៅវេលាម៉ោងប្រមាណជា 00 និង 30 នាទីនៅថ្ងៃទី១៥ខែ ឧសភាឆ្នាំ២០២០កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលេី ចុះល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសនាៗលុះមកដល់ចំណុច កេីតហេតុខាងលេីក៏ប្រទះឃេីញជនសង្ស័យ ឈ្មោះ ចក់រ៉ាវី កំពុងឈរលក់ថ្នាំញៀនក៏ឃាត់ត្រួតពិនិត្យ ឃេីញមានម្សៅក្រាមសថ្លាចំនួន ០២ កញ្ចប់ថង់តូចសង្ស័យជាគ្រឿងញៀក៏ឃាត់ខ្លួនយកមកធ្វេីការសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលេីតែម្ដង។
ក្រោយពេលសមត្ថកិច្ចឆែកឆេរឃើញវត្ថុតាង រួមមានក្រាមពណ៍សថ្លា ចំនួន០២កញ្ចប់ថង់តូច បច្ចុប្បន្នជនសង្ស័យ ឈ្មោះ ចក់ រ៉ាវី ឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលចាក់អង្រែលើដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ កសាងសំណុំរឿងចាត់ការទៅតាមនិតិវិធីនៃច្បាប់។ crnnews