ភ្នំពេញ៖ ទីតាំងហ្គេមបាញ់ត្រីដ៏ធំនៅដែលស្ថិតនៅក្នុងផ្សារស្ទឹងមានជ័យថ្មី បានបើកដំណើរការយ៉ាងរលូនដែលមានយុវជនញៀនល្បែងចូលមកលេងគ្មានខ្លាចញញឺតសមត្ថកិច្ចទាល់តែសោះ។
សូមបញ្ជាក់ថាទីតាំងហ្គេមបាញ់ត្រីនេះត្រូវបានអាជ្ញាធរខណ្ឌមានជ័យចុះបង្ក្រាបជាច្រើនដងមកហើយដោយធ្វើកិច្ចសន្យាមិនឱ្យកើតមានល្បែងសុីសងខុសច្បាប់នៅក្នុងផ្សារទំនើបស្ទឹងមានជ័យថ្មី ។ តែម្ចាស់ទីតាំងហាក់មិនខ្លាចញញឺតសមត្ថកិច្ចទាល់តែសោះដែលហ៊ានបើកលេងហ្នឹងនាំចូលទូហ្គេមបាញ់ត្រីកាន់តែច្រើនជាងមុន។
ប្រភពពីអាជីវករបានខ្សិបប្រាប់អ្នកយកព័ត៌មានថាអ្នកដែលចូលមកលេងភាគច្រើនជាយុវវ័យ ហើយមិនដឹងបានលុយមកពីណាទេម្នាក់ៗចាញ់លុយអស់រាប់សិបមុឺនរៀល។
ប្រភពដដែលបានប្រាប់ថាពួកញៀនល្បែងទាំងអស់នេះសង្ស័យបានលុយមកពីបទល្មើសដូចជាអំពើ លួច ឆក់ភ្លន់ ហើយ? ដូច្នេះសូមអាជ្ញាធរនៅសង្កាត់ស្ទឹងមានជ័យ១ខណ្ឌមានជ័យរាជធានីភ្នំពេញមេត្តាជួយទប់ស្កាត់ល្បែងសុីសងគ្រុបប្រភេទក្នុងមូលដ្ឋានផងកំបណ្តោយឱ្យមានអី ដើម្បីកាត់បន្ថយបទល្មើសដូចជាអំពើ ហឹង្សាក្នុងគ្រួសារ លួច ឆក់ ប្លន់ជាដើម។