ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ឧកញ៉ា គិត ធាង នៅតែបន្តដេកពេទ្យ ក្រោយមានសំណាងជាប់ពន្ធនាគារ៤ឆ្នាំ ក្នុងសំណុំរឿងគ្រឿងញៀនជាង៥០គីឡូ

ភ្នំពេញ៖ ឧកញ៉ា គិត ធាង ម្ចាស់មជ្ឈមណ្ឌលកម្សាន្ត Rock ដែលជាប់ពាក់ព័ន្ធនិងសំណុំរឿងគ្រឿងញៀនជាង៥០គីឡូ នៅមិនទាន់ចេញពីពេទ្យចូលទៅអនុវត្តទោសក្នុងពន្ធនាគារវិញ បើទោះបីជាត្រូវបានតុលាការផ្តន្ទាទោសរួចហើយក៏ដោយ ។ ឧកញ៉ា គិត ធាងនៅតែបន្តក្រាញននាលសម្រាកក្នុងមន្ទីរពេទ្យក្រោមហេតុផលមានជំងឺថប់ដង្ហើម និង ជំងឺសួត ដែលជាហេតុធ្វើឲ្យមហាជនមើលឃើញថា ឧកញ៉ារូបនេះ ហាក់មានសំណាងជាងជនជាប់ចោទដដៃ ។

ឧកញ៉ា គិត ធាង ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយះពេល៤ឆ្នាំប៉ុណ្ណោះ ក្រោមបទល្មើស ចាត់ចែងសម្រួលឲ្យមានការប្រើប្រាស់ដោយខុសច្បាប់ នូវសាធាតុញៀន និងបទសមគំនិត។ ចំណែក មនុស្ស២៤នាក់ផ្សេងទៀត ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ដល់៤ឆ្នាំ ខណៈជនជាប់ចោទ២នាក់ទៀតត្រូវបានលើកលែងការចោទប្រកាន់ ។ មហាជនបានរិះគន់ទៅលើការសម្រេចផ្តន្ទាទោសឧកញ៉ារូបនេះ ដែលហាក់មិនសាកសមទៅនិងចំនួនគ្រឿងញៀនដែលសមត្ថកិច្ចបង្ក្រាបបានជាង៥០គីឡូ ក្នុងមជ្ឈមណ្ឌលកម្សាន្ត Rock ។ ភាគច្រើននៃអ្នកប្រព្រឹត្តបទល្មើស ជាប់ចោទ ជាប់ឃុំ ដែលជាអ្នកមានធនធានទ្រព្យសម្បត្តិ តែងតែលើកយកពីបញ្ហាជំងឺ និងបានទៅសម្រាកនៅមន្ទីរពេទ្យយ៉ាងស្រួល ។

ពាក់ព័ន្ធនិងមជ្ឈមណ្ឌលកម្សាន្តRock នេះ ឧកញ៉ា គិត ធាង
ធ្លាប់បានធ្វើកិច្ចសន្យាធានាអះអាងជាមួយអាជ្ញាធររាជធានីភ្នំពេញចំនួន២លើករួចមកហើយថា មិនអនុញ្ញាតឱ្យមានការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ក្នុងទីតាំងអាជីវកម្មមួយនេះ ក៏ប៉ុន្តែឧកញ៉ារូបនេះបានបណ្តែតបណ្តោយឲ្យមានករណីជួញគ្រឿងញៀនក្នុងមជ្ឈមណ្ឌលកម្សាន្តRock រហូតដល់ថ្ងៃសមត្ថកិច្ចចុះបង្ក្រាប និងរឹបអូសបានគ្រឿងញៀនរហូតដល់ទៅជាង៥០គីឡូក្រាម និងឃាត់ខ្លួនមនុស្សបានចំនួន៣១១នាក់ ។

សូមជម្រាបថា ឧកញ៉ា​ គិត​ ធាង​ ត្រូវកម្លាំង​នគរបាល​ចម្រុះ​នាំ​ខ្លួន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅ​ព្រលប់​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០១៩​ ពី​ភូមិ​គ្រឹះរបស់លោក ស្ថិតនៅ​ផ្លូវ​លេខ​២៨៩​ ក្នុងសង្កាត់​បឹង​កក់​១​ ខណ្ឌទួលគោក។ ការ​នាំ​ខ្លួន​​ឧកញ៉ា​ គិត​ ធាង​ ម្ចាស់​ទីតាំង​អតីត​មជ្ឈមណ្ឌល​កំសាន្ត​រ៉ក​ (Rock)​ដោយ​អនុវត្ត​តាម​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​​ បន្ទាប់​ពី​មាន​ប្រតិកម្ម​​ខ្លាំង​ៗពី​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ។ នៅល្ងាចថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញបាន ចេញដីកាបង្គាប់ឲ្យឃុំខ្លួន​ឧកញ៉ារូបនេះដាក់ពន្ធនាគារជា បណ្តោះអាសន្នហើយ ពីបទ សម្រួល​ឱ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ តាមមាត្រាមាត្រា​៤៤​ ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន ។ មាត្រា​៤៤​ កថាខណ្ឌ​ទី​២​ ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​ចែង​ថា​”​អំពើ​ជួល​ទីកន្លែង​ ផ្តល់​ទីកន្លែង​ ឬ​ អំពើ​ផ្សេង​ទៀត​ ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ គឺ​ ជា​បទ​សម្រួល​ឱ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ត្រូវ​ផ្តន្ទាទោស​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​ពី​១០​លាន​រៀល​ទៅ​២០​លាន​រៀល​ ៕

 

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com