ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

មន្ទីរសម្រាកព្យាបាលនិងសម្ភព សុវណ្ណឌីចោមចៅ រងការចោទប្រកាន់ថាគ្មានជំនាញវះកាត់ស្រ្តីសម្រាលកូនម្នាក់វិះនិងស្លាប់

(ភ្នំពេញ)៖ មន្ទីរសម្រាកព្យាបាលនិងសម្ភព«សុវណ្ណឌីចោមចៅ»ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានរងនូវការចោទប្រកាន់ថាគ្មានជំនាញបន្ទាប់ពីក្រុមគ្រូពេទ្យនៅទីនោះធ្វើការវះកាត់ស្រ្តីម្នាក់ឈឺពោះសម្រាលកូនវិះនិងបណ្ដាលឲ្យស្លាប់និងក្លាយទីជាជនពិការស្លាប់១ចំហៀងខ្លួនទាំងវ័យក្មេងបាត់ទៅហើយ ។

ចំណែកក្រុមគ្រួសារជនរងគ្រោះបានទៅសុំឲ្យគ្រូពេទ្យនិងម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព«សុវណ្ណឌី ចោមចៅ»ទទួលខុសត្រូវលើករណីនេះកាលពីវេលាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ប៉ុន្តែមិនព្រមទទួលខុសត្រូវឡើយនិងអះអាងថាឲ្យគ្រូពេទ្យធ្វើយ៉ាងម៉េចព្រោះវាជារឿងអ្នកជម្ងឺហើយអ្នកជម្ងឺកើតព្រាយក្រឡាភ្លើងទៅវិញ។

ស្រ្តីរងគ្រោះឈ្មោះ សាត ស្រី អាយុ២៥ឆ្នាំ មានប្តីឈ្មោះ ម៉េង បញ្ញា អាយុ២៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក សាត ណាត អាយុ៤៧ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ស្រ្តីរងគ្រោះខាងលើបាននិយាយថា កូនស្រីរបស់លោកទើបតែសម្រាលកូនលើកដំបូងប៉ុណ្ណោះ ហើយនៅវេលាម៉ោង៩ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ កូនស្រីលោកឈឺពោះហើយបានទៅសម្រាលកូននៅមន្ទីរសម្រាកព្យាបាលនិងសម្ភព«សុវណ្ណឌី ចោមចៅ»។ខណៈនោះក្រុមគ្រូពេទ្យបានពិនិត្យហើយប្រាប់ថាកូនលើសថ្ងៃកើតហើយអត់ព្រមកើត ហើយសុខភាពមិនសូវល្អខ្សោយណាស់បើកើតធម្មជាតិមិនល្អទេគឺតម្រូវឲ្យវះកាត់បើមិនវះកាត់ទេគឺកូនគាត់អាចនិងបាត់បង់ជីវិត។

បន្ទាប់ពីឮគ្រូពេទ្យប្រាប់បែបនេះទើបក្រុមគ្រួសារព្រមឲ្យពេទ្យធ្វើការវះកាត់ ហើយពេទ្យបានធ្វើកិច្ចសន្យាផ្ដិតមេដៃនិងប្រគល់លុយថ្លៃវះកាត់ចំនួន៦៥០ដុល្លាររួចរាល់នៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃដដែលក៏ចូលបន្ទប់វះកាត់រយៈពេលប្រហែល២០នាទីទៅកន្លះម៉ោងទើបរួចរាល់។

លោកណាតបានបន្តទៀតថា ក្រោយពីវះកាត់យកកូនចេញរួចរយៈពេល១ម៉ោងកូនស្រីគាត់ចាប់ផ្ដើមធ្វើទុក្ខខ្លាំងដោយឈឺចុកចាប់ក្នុងពោះយ៉ាងខ្លាំង គាត់និងក្រុមគ្រួសារក៏សួរនាំព្រោះបារម្ភនិងអាការៈកូនស្រី ខណៈនោះពេទ្យបានប្រាប់ថា តាមដានបន្តិចសិន ការវះកាត់គឺតែងតែមានការឈឺចាប់បែបនេះឯង ។

ពេលនោះគាត់ក៏បានស្នើរសុំឲ្យបញ្ជូនកូនទៅរកមន្ទីរពេទ្យធំៗដែលមានជំនាញជាងនេះ ប៉ុន្តែពេទ្យថាតាមដានសិននិងអះអាងថាកូនស្រីគាត់កើតព្រាយក្រឡាភ្លើងទៅវិញ រហូតដល់វេលាម៉ោង៦ល្ងាចថ្ងៃដដែលកូនកាន់តែធ្ងន់ធ្ងរទៅៗ គាត់ក៏និយាយថាបើសិនជាកូនស្រីខ្ញុំមានបញ្ហាអ្វីកើតឡើងខ្ញុំនិងប្ដឹងពេទ្យហើយ។ទើបពេលនោះពេទ្យខាងលើទាក់ទងហៅរថយន្តសាមុយមន្ទីរពទ្យព្រះកុសុមៈមកដឹកយកកូនស្រីគាត់ទៅសង្រ្គោះបន្ទាន់ដោយមានគ្រូពេទ្យម្នាក់ទៅជាមួយដែរ។

ប៉ុន្តែពេលទៅដល់គ្រូពេទ្យម្នាក់នោះទុកកូនគាត់ចោលរួចចាកចេញទៅបាត់។ចំណែកគ្រូពេទ្យព្រះកុសុមៈបានប្រាប់គាត់ថា កូនស្រីគាត់មានឈាមហូរដក់បាចចូលស្បូនច្រើនទើបចុកព្រមទាំងដាច់សសៃឈាមថែមទៀត ហើយគ្រូពេទ្យនៃមន្ទីរពេទ្យព្រះកុសុមៈ បានធ្វើការវះកាត់ឡើងវិញយកឈាមនោះចេញព្រមទាំងកាត់ស្បូនចោលតែម្ដង ទើបរួចផុតពីស្លាប់ប៉ុន្តែស្លាប់១ចំហៀងខ្លួននិងមានសតិខុសប្រក្រតីដូចជាក្មេងអាយុ២ឆ្នាំអញ្ចឹង។

ឪពុករូបនេះបាននិយាយទៀតថា រយៈពេល៩ថ្ងៃហើយមិនដែលឃើញក្រុមគ្រូពេទ្យនិងម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព«សុវណ្ណឌីចោមចៅ»មិនបានអើពើទៅសួរនាំឬមើលនោះឡើយ ពេលនេះគាត់បានសុំឲ្យទទួលខុសត្រូវប៉ុន្តែគ្រូពេទ្យទាំងនោះមិនព្រមឡើយ។ហើយគាត់ក៏មានការសោកស្ដាយខ្លាំងណាស់ដែលចូលចំពេទ្យដែលគ្មានជំនាញបែបនេះ ដូច្នេះគាត់សំណូមពរសុំឲ្យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងក្រសួងសុខាភិបាលជួយរកយុត្តិធម៌ជូនកូនស្រីគាត់ផង។

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com