ភ្នំពេញ៖ តាមសេចក្តីរាយការណ៍ក៏ដូចជាប្រភពពី ប្រជាពលរដ្ឋបានឲ្យដឹងថា ល្បែងជល់មាន់ និងអាប៉ោងដ៏ធំ នៅចំណុចដីវាលព្រៃមួយកន្លែង ស្ថិតផ្លូវ ឌួង ងៀប«សេះស» ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចាប់ផ្តើមបើកដំណើរការយ៉ាងរលូន បន្ទាប់ពីបិទបានមួយរយះខ្លីមកនោះ។ឥឡូវម្ចាស់ទីតាំងមានឈ្មោះ ម៉ាប់ បានបើកទីតាំងល្បែងស៊ីសងជន់មាន់ បៀរ និងអាប៉ោងឡើងវិញ។
ប្រជាពលរដ្ឋក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ បានស្នើរឲ្យ សមត្ថកិច្ចមានវិធានបង្ក្រាបទីតាំងខាងលើឲ្យខានតែបាន គ្រាដែលប្រជាពលរដ្ឋ ហាក់មានភាពភ័យខ្លាំងលើករណី ចោរកម្ម ដើម្បីអនុវត្តន៏នូវគោលការណ៍ភូមិឃុំមានសុវត្ថភាព ៕