ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ទីតាំងហ្គេមបាញ់ត្រី៥ទីតាំងប្រចាំនៅខណ្ឌ ដូនពេញ បើកទទួលភ្ញៀវទាំងយប់ទាំងថ្ងៃ បានយ៉ាងរលួនមិនរំខានអាជ្ញាធរមូលដ្ឋានឡេីយ។

(ភ្នំពេញ)៖ មានសេចក្តីរាយការណ៍ពីប្រជា ពលរដ្ឋថា ទីតាំងហ្គេមបាញ់ត្រីចំនួន៣ទីតាំងកំពុងបើកលេង និង ទទួលអតិថិជនចូល លេងទាំងយប់ទាំងថ្ងៃយ៉ាងអាណាធិបតេយ្យជាយូរឆ្នាំណាស់មកហើយ ពុំដែលឃើញមានអាជ្ញាធរមូលដ្ឋាន ឬ មន្ត្រីជំនាញណាចុះបង្ក្រាបនោះទេ ។

ទីតាំងហ្គេមបាញ់ត្រីដូចខាងក្រោម ៖
ទី១,ទីតាំងហ្គេមបាញ់ត្រីដុះស្លែតាមបណ្ដោយផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។
ទី២, ទីតាំងហ្គេមបាញ់ត្រីដុះស្លែតាមបណ្ដោយផ្លូវលេខ១២៦ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ។
ទី៣, ទីតាំងហ្គេមបាញ់ត្រីដុះស្លែតាមបណ្ដោយផ្លូវលេខ១២៦ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។
ទី៤, ទីតាំងហ្គេមបាញ់ត្រីតាមបណ្ដោយផ្លូវ១៨៤ ក្បែរសាលា ស៊ីសុវត្ថិខណ្ឌដូនពេញ
និងទី៥, ទីតាំងហ្គេមបាញ់ត្រីស្ថិតនៅតាម វិថី ព្រះអង្គហស្សកណ្ឌ ផ្លូវលេខ-១៤៤ ។

គួរបញ្ជាក់ថា ល្បែងស៊ីសងខុសច្បាប់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាចំណុច ដែលត្រូវប្រយុទ្ធប្រឆាំង និងបង្ក្រាបឲ្យខានតែបាននៅក្នុងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព។

យោងតាមមាត្រា ៥នៃច្បាប់ស្តីពី ការបង្ក្រាបល្បែងស៊ីសង បានចែងថា អ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ី សង អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង ត្រូវប្រឈមការផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ។

មហាជនទូទៅ និង ប្រជាពលរដ្ឋនៅក្បែរទីតាំងហ្គេមបាញ់ត្រីខាងលើកំពុងរងចាំមើលចំណាត់ការរបស់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងលោកវរសេនី យ៍ឯក ទៀង ចាន់សារ  អធិការនគរបាលខណ្ឌដូនពេញ តេីនឹងមានវិធានការច្បាប់ចំពោះបនល្បែងស៊ីសងដុះស្លែមួយនេះបែបណា?

ពលរដ្ឋសង្ឃឹមថា អាជ្ញាធរមូលដ្ឋាន នឹងមិនបណ្តែតបណ្តោយឲ្យទីតាំងល្បែងស៊ីសងនេះ បង្កភាពអសន្តិសុខដល់ប្រជាជនក្នុងរាជធានីភ្នំពេញបន្តទៀតនោះទេ ពីព្រោះកាលណាកើតល្បែងស៊ីសងនេះហើយគឺជាមូលហេតុនៃអំពើចោរកម្ម៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com