ភ្នំពេញ: នៅរសៀលថ្ងៃទី២៤ខែឧសភាឆ្នាំ២០២០ កម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យបានចុះបង្រ្កាបសង្វានជល់មាន់នឹងអាប៉ោងដ៏ធំដុះស្លែរបើកលេងល្បែងភ្នាល់ស៊ីសង យ៉ាងរលូន ទទួលក្រុមអ្នកញៀនល្បែងរាប់សិបនាក់ប្រមូលផ្ដុំគ្នាក្នុងមួយថ្ងៃៗ។ដែលមានទីតាំងស្ថិតនៅចំណុចដីឡូត៍ផ្លូវ ឌួង ងៀប«សេះស» ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រតិបត្តិការចុះបង្រ្កាបនេះដឹកនាំកម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យដោយ លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ក្រោមបទបញ្ជា លោក ស ថេត អគ្គស្នងការរង នឹងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការ សម្របសម្រួល ពីលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះធ្វើការឡោមព័ទ្ធទីតាំងល្បែងស៊ីសងជល់មាន់នឹងអាប៉ោង នៅចំណុចខាងលើ ឃាត់ខ្លួនមនុស្សជាង៥០នាក់រួមម៉ូតូនឹងវត្ថុតាងជាច្រើនទៀត។
សូមរំលឹកផងដែរថា៖ កាលពីពេលថ្មីៗទៅនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញបម្រាមហាមឃាត់មិនអោយមានការជួបជុំឬប្រមូលផ្ដុំគ្នាដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ប៉ុន្តែផ្ទុយទៅវិញ បនល្បែងសុីសងជល់មាន់នឹងអាប៉ោងដ៏ធំដុះស្លែរខាងលើងនេះនៅចំណុចដីឡូត៍ផ្លូវ ឌួង ងៀប«សេះស» ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្តបើកល្បែងភ្នាល់សុីសងបានយ៉ាងរលូនឥតស្ទាក់ស្ទើរ បន្ទាប់ពីសារពត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយទើបសមត្ថកិច្ចធ្វើការចុះបង្រ្កាប ឃាត់ខ្លួនមនុស្សជាង៥០នាក់ ដកហូតវត្ថុតាងនឹងម៉ូតូជាច្រើនគ្រឿងបញ្ជូនទៅអធិការខណ្ឌមានជ័យដើម្បីធ្វើការសាកសួរចាត់ការទៅតាមនិតិវិធីច្បាប់។crnnews