ខេត្តតាកែវ : នារីម្នាក់ដែលមានស្រស់សោភាបានសម្រេចចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនដោយសភាពស្ងប់ស្ងាត់បំផុត សូម្បីតែគ្រួសារក៏មិនបានដឹងការសម្រេចចិត្តចងកនេះដោយសារមូលហេតុអ្វីនោះដែរ។
ហេតុការណ៍នេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកកាលនៅវេលាម៉ោង ៨ ព្រឹក ថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០២០ ទីតាំងកើតហេតុ នៅផ្ទះរបស់ខ្លួនផ្ទាល់(សព) ដែលស្ថិតនៅខាងលិចផ្សារតាកែវ ក្នុងភូមិ ថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។ នារីរូបស្រស់សោភាមានឈ្មោះ ឃឿង សុគន្ធា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរលក់គ្រឿងក្រអូបនៅក្នុងផ្សារតាកែវ នារីដែលបានស្លាប់មានស្រុកកំណើតនៅភូមិត្រពាំងឬស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ។
បើយោងតាមការឲ្យដឹងពីលោកអធិការក្រុងដូនកែវក៏ដូចជាតសម្តីបងស្រីរបស់សាកសពបានអោយដឹងថា រយៈពេល២ទៅ៣ថ្ងៃមកហើយប្អូនស្រីគាត់ចេះតែត្អូញត្អែរថាពិបាកចិត្តណាស់ ហើយពួកគាត់ក៏មិនចាប់អារម្មណ៍ថាកើតរឿងហេតុថ្នាក់នេះផងដែរ។
បងស្រីរបស់សពបានបន្តថា ដោយនៅព្រឹកកើតហេតុគាត់ឆ្ងល់ព្រោះអត់ឃើញប្អូនរៀបឥវ៉ាន់លក់ដូរ ដោយមានការសង្ស័យក៏ឡើងទៅមើលនៅលើផ្ទះក៏ឃើញប្អូនស្រីចងកនឹងក្រម៉ានៅនឹងចំរឹងបង្អូចស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុបង្ករការភ្ញាក់ផ្អើលសមត្ថកិច្ចក៏បានមកដល់ធ្វើកោសល្យវិច័យរួចដោយសន្និដ្ឋានថាពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនពិតប្រាកដមែនហើយសមត្ថកិច្ចក៏ប្រគល់សាកសពឲ្យក្រុមគ្រួសារជនរងគ្រោះដើម្បីធ្វើបុណ្យតាមប្រពៃណី៕