ភ្នំពេញ÷ ទីតាំងទូរហ្គេមបាញ់ត្រីមួយកន្លែងដែលស្ថិតនៅផ្លូវ៣៧១ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជយ័ រាជធានីភ្នំពេញ កំពុងធ្វេីព្យុះធ្វេីភ្លៀងហេីយក៏មិនរំខានដល់សម្ថកិច្ចមូលដ្ឋានឡេីយ
ប្រភពពីពលរដ្ឋបានលេីកឡេីងថាជារៀងរាល់យប់លឺតែសម្លេងម៉ូតូចេញចូលមិនសូវដាច់នោះទេភាគច្រេីនក្មេងស្ទាវៗពពាក់ពពួនគ្នាចូលទៅលេងហ្គេមបាញ់ត្រីពួកគាត់សង្សយ័ថាទីតាំងមួយនេះមានទាំងប្រេីប្រាស់គ្រឿងញៀនថែមទៀតផង!
កាលណាបេីទឹកដីភូមិសាស្រ្តណាកេីតមានល្បែងសុីសង ច្បាស់ណាស់នឹងមានបទល្មេីសឆក់ប្លន់កេីតឡេីងជាក់ជាមិនខានឡេីយ ដូច្នេះហេីយពួកគាត់មានការព្រួយបារម្មណ៍ខ្លាំងណាស់ចំពោះទីតាំងមួយនេះ។
បេីក្រឡេកទៅមេីលអាជ្ញាធរមូលដ្ឋានវិញហាក់បីដូចជាមិនមានឆន្ទះដេីម្បីបង្ក្រាបទាល់តែសោះឬមួយក៏ត្រូវដងត្រូវផ្លែគ្នាហេីយមេីលទៅ
បានជាបណ្តែតបណ្តោយឲ្យម្ចាស់ទីតាំងនេះបេីកដំណេីរការបានយ៉ាងរលូនដូច្នេះ?
ពួកគាត់បានសំណួរពរដល់លោក ពេជ្រកែវមុនីអភិបាលនៃគណះអភិបាលខណ្ឌមានជយ័
នឹងលោកវរសេនីយ៍ឯក ម៉េងវិមានតារា អធិការខណ្ឌមានជយ័ព្រមទាំងលោក អ៊ុំ រតនា នាយប៉ុស្តិ៍នគរបាលចាក់អង្រែលេីមេត្តាជួយចាត់វិធានការឲ្យមានប្រសិទ្ធិភាពខ្ពស់ផង។
ដេីម្បីអនុវត្តិឲ្យបាននូវភូមិឃុំមានសុវត្តិភាពទាំង៩ចំណុចដែលថ្នាក់លេីដាក់ឲ្យអនុវត្តិទូរទាំងប្រទេស៕crnnews