ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៨ខែ ឧសភាឆ្នាំ២០២០វេលាម៉ោង៣. ៣០នាទីទៀបភ្លឺ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលេីបានសហការជាមួយកំលាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យចុះល្បាតក្នុងមូលដ្ឋានមកដល់ចំណុចភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជយ័
ក៏ប្រទះឃេីញជនសង្ស័យ ចំនួន០៣នាក់កំពុងឈរដោយមានការសង្ស័យក៏ហៅឃាត់ត្រួតពិនិត្យ ឃេីញមានក្រាមសថ្លាចំនួន ១១ កញ្ចប់ថង់តូច ០១កញ្ចប់ធំល្មម សរុប១២កញ្ចប់សង្ស័យជាគ្រឿងញៀននឹងទូរសព្ទ័ដៃ០១គ្រឿង ម៉ាក Oppo ពណ៍ផ្កាឈូកជារបស់ជនសង្សយ័ក៏ឃាត់ខ្លួនយកមកធ្វេីការសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលេីតែម្ដង។
ជនសង្សយ័ទាំង៣នាក់រួមមានឈ្មោះ
ទី១÷ ឈ្មោះ ខេងឆាន់នី ប្រុសអាយុ ២៨ឆ្នាំ ជនជាតិខ្មែរមុខរបរ កម្មករសំណង់ស្នាក់នៅ ភូមិដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល
ទី២÷ ឈ្មោះ ផាន់សុខហេង ភេទប្រុស អាយុ ៣២ឆ្នាំជនជាតិខ្មែរ មុរបរ បេីកកង់បី ស្នាក់នៅផ្ទះលេខ៧១៥ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទី៣÷ ឈ្មោះ ទីសារិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរ មុរបរជាងដែក ស្នាក់នៅ ផ្លូវលំក្រុម៨ភូមិព្រែកតាគង់សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ
បច្ចុបន្បន្នជនសង្ស័យ ចំនួន ០៣នាក់ខាងលេីឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កសាងសំណុំរឿងតាមនិតិវិធីច្បាប់។crnnews