ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

គួរឲ្យអាសូរណាស់!!!ស្រ្តីម្នាក់ក្រោយពីចូលវះកាត់សម្រាលកូនបាន២ថ្ងៃស្លាប់ចោលកូនតូចក្នុងគ្លីនិកនិងសម្ភព អុីលីត នៅខណ្ឌមានជ័យ

(ភ្នំពេញ)៖ នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង ៩.៣០ មានករណីស្ត្រីម្នាក់បានចូលសម្រាលកូននៅក្នុងមន្ទីរសំរាកព្យាបាលនិងសម្ភព អុីលីត តែដោយសម្រាលតាមបែបធម្មជាតិមិនកើតក្រុមគ្រូពេទ្យបានធ្វើការវះកាត់បានកូនប្រុសម្នាក់ តែជាអកុសលក្រោយពេលវះកាត់បានពីរថ្ងៃក៏ស្លាប់ចោលកូននៅក្នុងមន្ទីរពេទ្យតែម្ដង ទីតាំងស្ថិតនៅ ផ្ទះលេខ៤៤៨ ផ្លូវកេខ៧C ភូមិមានជ័យ​ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

បើតាមការរៀបរាប់ពីសាច់ញាត្តិជនរងគ្រោះបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ លី រដ្ឋា ភេទស្រី អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ប្រភពបានបន្ដថា កាលពីថ្ងៃទី២៧ ខែឩសភា ឆ្នាំ២០២០ ជនរងគ្រោះបានចូលមកមន្ទីរពេត្យ អុី លីត តែដោយសម្រាលតាមបែបធម្មជាតិមុនកើត ក្រុមគ្រូពេទ្យក៏ធ្វើការវះកាត់បានកូនប្រុសម្នាក់។

ប្រភពដដែលបានបន្តទៀតថា ក្រោយពីធ្វើការវះបានពីរថ្ងៃ ដោយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ អុី លីត មានការធ្វេសប្រហែសមិនបានដាក់សុងទឹកនោមអោយជនរងគ្រោះ ធ្វើអោយជនរងគ្រោះដើរចូលបន្ទប់ទៅបត់ជើងក្នុងបន្ទប់ទឹកក៏ដួលស្លាប់ក្នុងបន្ទប់ទឹកតែម្ដង។
លោក ម៉ៅ សាវឿន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ បានអោយដឹងថា ក្រោយទទួលបានព័ត៌មាន លោក និងមន្ត្រីប៉ុស្ដិ៍បានចុះដល់ទីតាំងកើតហេតុ តែដោយភាគីខាងមន្ទីរពេទ្យនិងសាច់ញាត្តិជនរងគ្រោះបានសម្របសម្រួលគ្នាដោយមិនមានការប្ដឹងផ្ដល់ ទើបលោកមិនបានធ្វើរបាយការណ៍អ្វីទាំងអស់។

ក្រោយពីធ្វើការសម្របសម្រួលគ្នាចប់ សពជនរងគ្រោះត្រូវបានសាច់ញាត្តិក្រុមគ្រួសារដឹកចេញពីមន្ទីរពេទ្យយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
Crn news
គង្កា១៩

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com