ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ត្រញវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែកម្នាក់ទៀតរត់គេចខ្លួនរួចបន្ទាប់ពីមានជនសង្ស័យមួយក្រុមប្រដាប់ដោយកាំបិតប៉័ងតោមធ្វេីសកម្មភាពកាប់ប្រហារួចប្លន់យកម៉ូតូហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០២០មួយគ្រឿងគេចខ្លួនបាត់ដោយមិនរំខានដល់សមត្ថកិច្ច។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នៅលេីកំណាត់មហាវិថីវិមានឈ្នេះឈ្នេះ ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះម្ចាស់ម៉ូតូឈ្មោះ សោម លីន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មរ រោងចក្រ ចំណែកម្នាក់ទៀតដែលរងរបួសមានឈ្មោះឈួន សុខុម ភេទប្រុសអាយុ១៩ឆ្នាំ នាក់ទាំង២ស្នាក់សង្កាត់កំបូល ខណ្ឌកំបូល។ម៉ូតូដែលត្រូវជនសង្ស័យប្លន់យកទៅនោះម៉ាកហុងដាឌ្រីមសង់ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខកំពង់ឆ្នាំង1J-1419 ។
តាមសម្តីម្ចាស់ម៉ូតូបានឱ្យដឹងថា៖ មុនពេលកេីតហេតុរូបគាត់បានជិះម៉ូតូសង្សារនិងឌុបជូនទៅផ្ទះជួលនៅម្តុំផ្សារព្រៃទា លុះជូនទៅដល់ហេីយក៏ខលហៅមិត្តភក្តិឱ្យជិះម៉ូតូខ្លួនមកទទួលតែដោយសារចាំយូពេករូបគាត់ក៏ដេីរមកបណ្តេីរៗ។
ជនរងគ្រោះបានបន្តថា ៖ លុះដេីរមកដល់មហាវិថីវិមានឈ្នេះឈ្នេះ ក៏មិត្តភក្តិជិះម៉ូតូមកដល់ភ្លាមនោះក៏លេខមុខជនសង្ស័យចំនួន៤នាក់ជិះម៉ូតូ២គ្រឿងប្រដាប់ដោយកាំបិតប៉័ងតោហេីយបានមកធ្វេីសកម្មភាពកាប់ប្រហាបណ្តាលឱ្យរងរបួសចំខាងក្រោយខ្នងចំនួន២កាំបិត ហេីយជនសង្ស័យក៏ប្លន់យកម៉ូតូគេចខ្លួនបាត់ដោយសុវត្តិភាព មិនរំខានដល់សមត្ថកិច្ច។ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។