រាជធានីភ្នំពេញ÷ នៅយប់ថ្ងៃទី៣០ ខែ ឧសភាឆ្នាំ ២០២០ វេលាម៉ោង ១.៣០ នាទី កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលេី ចុះល្បាតក្នុងមូលដ្ឋានដេីម្បីការពារសុវត្តិភាពជួនប្រជាពលរដ្ឋលុះមកដល់ចំណុចក្រុមទី១១ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលេី ក៏ប្រទះឃេីញស្ត្រីម្នាក់មានការសង្សយ័ក៏ឃាត់ខ្លួនឆែកឆេរឃេីញមានក្រាមសថ្លាចំនួន ០៣ កញ្ចប់ថង់ធំ សង្ស័យជាគ្រឿងញៀនជនសង្សយ័មាន ឈ្មោះ ផែងសុខខី ភេទ ស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរ អ្នកបោសសំអាតផ្ទះ ស្នាក់នៅ ផ្ទះជួលភូមិព្រែកតាគង់៣សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យរាជធានីភ្នំពេញ។
ប្រជាពលរដ្ឋបានលេីកឡេីងថាមួយរយះកាលចុងក្រោយនេះសម្ថកិច្ចនគរបាលប៉ុស្តិ៍
ចាក់អង្រែលេីហាក់បីដូចជាមានស្នាដៃច្រេីនក្នុងការបង្រ្កាបការជួនដួរគ្រឿងញៀននឹងអ្នកដែលប្រេីប្រាស់គ្រឿងញៀន
ពួកគាត់បានបន្ថែមថាសូមអាជ្ញាធរធ្វេីយ៉ាងណាបង្ក្រាបអោយអស់រាល់ប្រេីប្រាស់ជួញដួរគ្រឿងញៀនព្រោះគ្រឿងញៀនបំផ្លាញ់អនាគត់របស់អ្នកនឹងក្រុមគ្រួសារអ្នកក៏ដូចជាសង្គមជាតិទាំងមូលផងដែរ។
ជនសង្ស័យ ឈ្មោះ ផែងសុខខី ត្រូវបានឃាត់ខ្លួន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលេីដេីម្បីធ្វេីកំណត់ហេតុបញ្ជួនខ្លួននឹងវត្ថុទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដេីម្បីកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធីច្បាប់៕crnnews