ខេត្តស្វាយរៀង៖ បុរសម្នាក់ដែលក្រុមគ្រួសារអះអាងថាមានវិបត្តិផ្លូវចិត្តបានធ្វើអត្តឃាត(ចងក)សំលាប់ខ្លួនឯងលើឡើងដើមព្រីងនិងក្រម៉ាបង្កអោយមានការភ្ញាក់ផ្អើលដល់ពលរដ្ឋក្នុងភូមិមកចោមរោមមើលនិងសមត្ថកិច្ចចុះមកពិនិត្យ។
ករណីធ្វើអត្តឃាតចងករនេះបានកើតឡើងកាលពីវេលាម៉ោង៩ៈ៣០នាទីព្រឹកថ្ងៃទី២៨ខែឧសភាឆ្នាំ២០២០នេះនៅភូមិ ឬស្សីជង្រុក ឃុំ រមាំងថ្កោ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង ។
យោងតាមសមត្ថកិច្ចបានអោយដឹងថានៅវេលាខាងលើដោយសមត្ថកិច្ចយើងបានទទួលព័ត៌មានពីប្រជាពលរដ្ឋឈ្មោះ ញូ ដារ៉ូ ភេទប្រុស អាយុ ៥១ឆ្នាំរស់នៅភូមិ ឬស្សីជង្រុក ឃុំ រមាំងថ្កោល ស្រុក ស្វាយទាប ខេត្តស្វាយរៀងបានរាយកាណ៍ថា បានប្រទះឃើញសាកសពបុរសម្នាក់ចងនិងដើមព្រីងខាងក្រោយភូមិចាស់ឪពុករបស់ខ្លួន(ភូមិចាស់ទុកចោល)។
ប្រភពបានបន្តទៀតថាសពជនរងគ្រោះខាងលើមានឈ្មោះ កុយ ឆន ភេទប្រុស អាយុ ២៥ឆ្នាំមុខរបកសិកររស់នៅភូមិ ឬស្សីជង្រុក ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ក្រោយទទួលបានព័ត៌មាននេះភ្លាមកម្លាំងជំនាញបចេ្ចកទេសស្រុក ប៉ុស្តិ៍រដ្ឋបាលរមាំងថ្កោល និងលោកគ្រូពេទ្យស្រុកស្វាយទាបបានចុះទៅដល់កន្លែងសាកសពចងកដេីម្បីពិនិត្យលេីខ្លួនប្រាណសាកសពឈ្មោះកុយ ឆន ហើយពុំឃេីញមានស្លាកស្នាមអី្វក្រៅពីកន្លែងចងកនោះទេតាមការស្រាវជ្រាវរួចមកសមត្តកិច្ចយេីងបានប្រគល់សាកសពអោយទៅក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី។
បើតាមសម្តីសាច់ញាតិសពជនរងគ្រោះបានប្រាប់ថាជនរងគ្រោះធ្លាប់មានប្រពន្ធពីរនាក់ហើយសព្វថ្ងៃពុំបានរស់នៅជាមួយប្រពន្ធណាមួយនោះទេដោយលែងលះគ្នាទាំងប្រពន្ធទី១និងប្រពន្ធទី២ហើយប្រពន្ធទី១បានចំណងដៃកូនមួយនិងប្រពន្ធទី២បានកូនមួយទៀតហើយជនរងគ្រោះធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់ផងដែរកាលនៅរស់គឺនៅជាមួយឪពុកម្តាយបន្ទាប់ពីលែងលះប្រពន្ធទាំងពីរមក៕crnnews