ខេត្តកំពង់ចាម÷ ទីតាំងបនល្បែងស៊ីសងប្រជល់មាន់និងបាញ់អាប៉ោងខ្នាតធំមួយនេះបើកលេងនៅភូមិទើត ឃុំឃ្តើន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម អាជ្ញាធរឬសមត្ថកិច្ច អត់មានចំណាត់ការបង្រ្កាបទាល់តែសោះ
បងប្អូនប្រជាពលរដ្ឋនាំគ្នាដាក់ការសង្ស័យទៅលើអាជ្ញាធរឬសមត្ថកិច្ចនៅស្រុកស្ទឹងត្រង់អ្នកធ្មេចភ្នែកបើកភ្លើងខៀវឲ្យម្ចាស់ទីតាំងបនល្បែងមួយនេះបើកលេងបានយ៉ាងរលូនដោយពុំមានអាជ្ញាធរឬសមត្ថកិច្ចណាហ៊ាន!ចុះមកហាមឃាត់នឹងធ្វើការបង្ក្រាបម្តងណានោះឡើយឬមួយពាក្យបងប្អូនពលរដ្ឋនិយាយថាអាជ្ញាធរឬសមត្ថកិច្ចប្រហែលបានទទួលលាភសក្ការៈយ៉ាងច្រើនពីម្ចាស់បនល្បែងមួយនេះហើយមើលទៅ?
ប្រភពបានបន្តទៀតថាបងប្អូនប្រជាពលរដ្ឋបាននាំគ្នារិះគន់ថា បើពិតជាអញ្ចឹងមែននោះពួកគាត់ភ័យខ្លាចថ្ងៃមុខកើតមានជាអំពើហិង្សាណាមួយកេីតឡេីងដោយសារភ្នាល់គ្នានេះ
ម៉្យាងវិញទៀតអោយតែទីណាមានល្បែងសុីសងវាប្រាកដណាស់នឹងអាចកើតមានចោរកម្មដូចជាចោរលួចចោរឆក់និងចោរប្លន់ក៏ដោយសារកើតឡើងល្បែងស៊ីសងទាំងអស់នេះផងដែរ???
ដូច្នេះហើយឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នឹងឧត្តមសេនីយ៍ទោ ឯមកុ សល ស្នងការនគរបាលខេត្តកំពង់ចាម គួរតែមានចំណាត់ការក្តៅចាត់កម្លាំងចុះធ្វើការបង្ក្រាបទីតាំងបនល្បែងស៊ីសងខ្នាតធំនៅភូមិខាងលើនេះដើម្បីភូមិឃុំឲ្យមានសុវត្ថិភាព
ស្របពេលនេះរាជរដ្ឋាភិបាលហាមឃាត់មិនឲ្យមានការជួបជំុ!ដើម្បីទប់ស្កាត់ជំងឺ កូវីដ ១៩ ឲ្យមានប្រសិទ្ធភាពខ្ពស់ប៉ុន្តែផ្ទុយទៅវិញអាជ្ញាធរឬសមត្ថកិច្ចនៅស្រុកស្ទឹងត្រង់ បែរជាបណ្ដោយឲ្យបនល្បែងស៊ីសងប្រជល់មាន់និងបាញ់អាប៉ោងខ្នាតធំនេះបើកលេងបានយ៉ាងអនាធិបតេយ្យទៅវិញ ចុះបើ ជំងឺ កូវីដ ១៩ ផ្ទុះឡើងតើគិតយ៉ាងណាដែរទៅ៕crnnews