រាជធានីភ្នំពេញ៖ នៅជាន់ទី៣នៃផ្សារស្ទឹងមានជ័យថ្មី កំពុងមានល្បែងស៊ីសងបើកលេងយ៉ាងរលូន រហូតមកដល់ពេលនេះទៅហើយមិនទាន់ឃើញលោកអធិការនគរបាលខណ្ឌមានជ័យ មានវិធានការបង្ក្រាបនៅឡើយទេ។
ប្រភពពីក្រុមអាជីវករលក់ដូរក្នុងផ្សារស្ទឹងមានជ័យថ្មី និងប្រជាពលរដ្ឋចេញចូលក្នុងផ្សារនេះបានឲ្យដឹងថា នៅជាន់ទី៣នៃផ្សារស្ទឹងមានជ័យថ្មី កំពុងមានល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ហើយមិនទាន់ឃើញលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យក៏ដូចជាលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ចាត់វិធានការបង្ក្រាបនៅឡើយ។
ប្រភពខ្លះបានឲ្យដឹងថា ទាល់តែមានការបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទើបគេអាចបើកល្បែងស៊ីសងនៅជាន់ទី៣ នៃផ្សារស្ទឹងមានជ័យថ្មីនេះបាន។
សេចក្ដីរាយការណ៍ពីអាជីវករក្នុងផ្សារស្ទឹងមានជ័យថ្មី បានបានឲ្យដឹងថានៅជាន់ទី៣ម្ចាស់ទីតាំងជួលឲ្យជនជាតិចិនកាន់កាប់ រួចបើកហ្គេមបាញ់ត្រីយ៉ាងពេញបន្ទុក ហើយមានយុវវ័យជាច្រើនលង់ និងល្បែងហ្គេមបាញ់ត្រីចូលលេងទាំងយប់ទាំងថ្ងៃ។
ប្រភពបានឲ្យដឹងទៀតថា ហ្គេមបាញ់ត្រីនៅជាន់ទី៣ ផ្សារស្ទឹងមានជ័យថ្មី កំពុងដំណើរការយ៉ាងរលូន ខណៈលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ កំពុងសម្ងំស្ងៀមធ្វើមិនឮអ្វីទាំងអស់។
ដោយសារតែល្បែងស៊ីសងកើតឡើងយ៉ាងពេញបន្ទុកដូច្នេះអាចនិងមាន
បទល្មើសផ្សេងៗដូចជា អំពើចោរកម្ម លួចឆក់ប្លន់ និងការរីករាលដាលនៃបទល្មើសគ្រឿងញៀនក៏អាចកើតមានផងដែរ។
បើតាមប្រភពពីមន្ត្រីនគរបាលនៅក្នុងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ មួយចំនួនបានបង្ហើបឲ្យដឹងថា កន្លងមកលោក ម៉េង វិមានតារា ចាត់វិធានការបង្ក្រាបល្បែងស៊ីសងជាច្រើនសង្កាត់ក្នុងខណ្ឌមានជ័យ ក៏ប៉ុន្តែល្បែងស៊ីសងនៅលើផ្សារស្ទឹងមានជ័យថ្មីជាន់ទី៣ មិនទាន់ឃើញលោកចាត់វិធានការបង្ក្រាបនៅឡើយឬក៏ម្ចាស់ទីតាំងហ្គេមបាញ់ត្រីមួយនេះខ្នងធំជាងលោកអធិការបានជាមិនហ៊ានបង្ក្រាប?
ប្រជាពលរដ្ឋបានសំណួមពរឯកឧត្តម ឃួង ស្រេង អភិបាលននៃគណះអភិបាលរាជធានីភ្នំពេញ ឧត្តមសេនិ៍យឯក ស ថេត អគ្គស្នងការងនឹងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាជួយចាត់វិធនការបង្ក្រាបនឹងទប់ស្កាត់ល្បែងសុីសងហ្គេមបាញ់ត្រី
នៅជាន់ទី៣ ផ្សារស្ទឹងមានជ័យថ្មី នេះផងដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់៕crnnews