រាជធានីភ្នំពេញ៖ ទីតាំងផ្ទះហ្គេមបាញ់ត្រី ដែលជ្រកក្នុងផ្ទះថ្មក្រោមដីមួយកន្លែង បានលួចបេីកដំណើរការវិញហេីយ បែបចង់សាកសមត្ថភាពចៅសង្កាត់ថ្មី បន្ទាប់ពីម្ចាស់ទីតាំងហ្គេមបាញ់ត្រីមុនត្រូវបានអាជ្ញាធរខណ្ឌឬស្សីកែវបង្ក្រាប កាលពីពេលថ្មីៗកន្លងទៅនេះ រហូតដល់សព្វថ្ងៃនេះគេសង្កេតឃេីញនៅមុខនិងក្នុងទីតាំងមានសភាពអូរអរ សុទ្ធតែក្រុមក្មេងញៀនថ្មាំ ទេីបប្រជាពលរដ្ឋមានការចាប់អារម្មណ៍ ។
ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ បានលេីកឡេីងថា បន្ទាប់ពីស្ងាត់មួយរយៈ ពេលបេីកវិញប្រមូលផ្ដុំលេីសដេីម ទីតាំងហ្គេមបាញ់ត្រី និងជាកន្លែងប្រមូលផ្ដុំបងតូចបងធំនេះ ស្ថិតតាមបណ្ដោយផ្លូវ(អតីតផ្លូវថភ្លេីង)ក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពពីប្រជាពលរដ្ឋ បានបង្ហេីបឲ្យ អ្នកយកព័ត៌មានដឹងថា ជារៀងរាល់ថ្ងៃ គេសង្កេតឃេីញក្រុមបងធំ ពពាក់ពពូនគ្នាទាំងយប់ទាំងថ្ងៃនៅកន្លែងខាងក្រោមផ្ទះថ្ម ក្នុងហ្គេមបាញ់ត្រីនិងច្រកចូលផ្លូវក្រោមដី ដែលជាទីតាំងដ៍សំខាន់សំរាប់ក្រុមបងធំនិងក្រុមចែកចាយគ្រឿងញៀនគាត់ចរាចណ៍ចែកចាយ ។
ប្រភពដដែលបានបន្តថា ពួកគាត់មានការព្រួយបារម្ភចំពោះកូនចៅរបស់ពួកគាត់ រស់នៅជិតនិងទីតាំងខាងលេី ពិសេសក្មេងៗស្រីៗដែលពួកគាត់មកពីធ្វេីការយប់ ត្រូវបានក្រុមបងធំទាំងនោះ ប្រេីពាក្យលេបខាយឌឺដង ដាក់កូនៗរបស់ពួកគាត់និងបង្កអសន្តិសុខក្នុងមូលដ្ឋានស្ទេីតែរាល់ថ្ងៃ ដែលជាហេតុបណ្ដាលអោយកូនចៅរបស់ពួកគាត់មានការភិតភ័យ មិនហ៊ានទៅធ្វេីការឡេីយ។
គួររំលឹងផងដែរថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៩ បានបញ្ជាឲ្យ អាជ្ញាធររាជធានីភ្នំពេញ បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដែលកើតមាន នៅក្នុងរាជធានីភ្នំពេញ។ ការបញ្ជានេះ បាន ធ្វើ ឡើងនៅចំពោះមុខអភិបាលរាជធានីភ្នំពេញ ស្នងការនគរ បាលរាជធានីភ្នំពេញ និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមទាំងមន្ត្រីដែលពាក់ព័ន្ធ ក្នុងពិធី ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញកន្លងទៅ៕