ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

#សេចក្តីបំភ្លឺរបស់អធិការនគរបាលក្រុងតាខ្មៅជូនសាធារណៈជនជ្រាប

ក្រុងតាខ្មៅ÷ កាលពីថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២០ មានគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះ Jing Jing បានសរសេរនៅលើគណនីផ្ទាល់ខ្លួនដោយបាននិយាយថាៈ មកដល់ថ្ងៃទី ៦.៦.២០២០នេះមានរយះពេល៤ខែហើយដែលអាចោរវាគាស់ផ្ទះនាងខ្ញុំដែលរស់នៅភូមិបត្តាជី១សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល បានដាក់បណ្តឹងទៅ ប៉ុស្តិមកដល់ពេលនេះស្ងាត់សូន្យមិនដឹងថាអស់លោកនៅ ថ្នាក់មូលដ្ឋាន ប៉ុស្តិព្រែកហូរ ភូមិបត្តាជី និងធ្វើការ បំរើបំរើរាស្រ្តឬក៏ដេកលក់អស់ទេ ឬមួយក៏ជនរងគ្រោះខ្ញុំមិនបាននិយាយជូនសាគុណបានជាស្ងាត់បែបនេះ ខ្ញុំរស់នៅក្នុងភូមិ ឃុំគ្មានសុវត្ថិភាពបែបនេះរហូតមែនទេ នៅក្នុងភូមិខ្ញុំមានក្មេងជក់ថ្នាំក្បែរផ្ទះក៏មាន នៅពីក្រោយក៏មាន បានរាយការណ៏ទៅប៉ុស្តិមូលដ្ឋានក៏នៅតែដដែល ធ្វើគ ថ្លង់ មើលមិនឃើញបែបនេះ តើអោយប្រជាជនស្លូតត្រង់រស់នៅក្នុងភូមិទទួល បានសន្តិសុខ គ្មានចោរកម្មបានទេ ? ខ្ញុំអស់ទំនុកចិត្តទៅសម្ថតកិច្ចមូលដ្ឋានទៀតហើយ មានតែបងប្អូនទាំងអស់គ្នាជួយស៊ែម្នាក់មួយផង ដើម្បីឆាប់ចាប់អាចោរបានដោយមានលេខម៉ូតូក្នុងរូបនាងខ្ញុំសូមអរគុណ បងប្អូន ។

-សូមជំម្រាបថាៈ ក្រោយពីទទួលបណ្តឹងពីឈ្មោះ នៅ ចំរើន ភេទប្រុស អាយុ ៥១ ឆ្នាំ ជនជាតិខ្មែរ មានអាស័យដ្ឋាន ភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល កម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកហូរ បានចុះទៅទីតាំងកន្លែងកើតហេតុ ប្រមែប្រមូលវត្ថុតាងដើម្បីស្រាវជ្រាវ កំណត់អត្តសញ្ញណមុខសញ្ញាទោះបីជាលទ្ធផលនៃការស្រាវជ្រាវទទួលលទ្ធផលវិជ្ជមានក៏ដោយក៏កម្លាំងយើងនៅតែបន្តការស្រាវជ្រាវលើករណីនេះ ។
-ចំណុចមួយទៀតទាក់ទងនិងការលើកឡើងថាមិនបានជូនសាគុណបានស្ងាត់បែបនេះ សូមបំភ្លឺថា រាល់ការផ្តល់និងបម្រើសេវាជូនប្រជាពលរដ្ឋយើងមិនមានការកំណត់តម្លៃឡើយលើកលែងតែករណីណាដែលច្បាប់អនុញ្ញាត ។
-សូមមេត្តាអធ្យាស្រ័យរាល់ករណីដែលជំនាញកំពុងធ្វើ យើងខ្ញុំពុំអាចផ្តល់ព័ត៌មានលម្អិតជូនបានទេ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com