រាជធានីភ្នំពេញ÷បេីតាមប្រភពពីប្រជាពលរដ្ឋបានខ្សឹបប្រាប់ថាទីតាំងល្បែងចាក់ភ្នាល់បាល់មួយកន្លែងដែលស្ថិតនៅផ្លូវលេខ១៥៤ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
កំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំងដោយគេសង្កេតឃេីញអ្នកដែលញៀណនឹងល្បែងទាំងនោះចេញចូលៗឥតល្ហែដោយយកបង្កាន់ដៃដេីម្បីទៅជ្រេីសរេីសយកគួរដែលខ្លួនស្រលាញ់ពេញចិត្ត ដោយអ្នកខ្លះទៀតជ្រេីសរេីសគួរនៅទីនេះតែម្តង
បេីតាមព័ត៌មានបានបន្ថែមទៀតថារាល់ការចាក់ភ្នាល់បាល់ម្តងៗខ្ទង់ក្រាស់ខ្មឹក អ្នកខ្លះក៏ដាច់ចិត្តផ្សងសំណាងតាមរយះការចាក់ភ្នាល់បាល់នៅទីតាំងនេះ សំរាប់ម្ចាស់ទីតាំងកំពុងតែសម្ងំកេីបលុយពីបទល្មេីសនេះនៅចំកណ្តាលទីក្រុងតែម្តង
ប្រជាពលរដ្ឋដែលមានលំដ្ឋានក្បែរទីតាំងចាក់ភ្នាល់បាល់នេះបានលេីកឡេីងថា ពួកគាត់មានការព្រួបារម្មណ៍យ៉ាងខ្លាំងពេលដែលឃេីញមនុស្សមុខប្លែកៗចេញចូលដូច្នេះ
ពួកគាត់បានសំណួរពរដល់ឯកឧត្តម ឃួងស្រេងអភិបាល នៃគណះអភិបាលរាជធានីភ្នំពេញ
នឹងលោកនាយឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនឹងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
នឹងលោក សុខពេញវុធ អភិបាលខណ្ឌដូនពេញ
ព្រមទាំងលោក វរសេនីយ៍ឯក ទៀងចន្ទ័សា
អធិការដ្ឋាន នគរបាល ខណ្ឌដូនពេញមេត្តាជួយត្រួតពិនិត្យចំពោះទីតាំងនេះផង កុំឲ្យប្រជាពលរដ្ឋមានការព្រួយបារម្មណ៍នឹងភយ័ខ្លាច
ឲ្យស្របតាមអនុសាសន៍របស់ប្រមុខថ្នាក់ដឹកនាំឲ្យគិតគួរពីភូមិ ឃុំមានសវត្តិភាព ទាំង៩ចំណុច៕crnnews