ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នេះ ថា ទីតាំងហ្គេមបាញ់ត្រីនិងល្បែងភ្នាល់តាមអនឡាញជាច្រើនកន្លែង កំពុងដំណើរការយ៉ាងរលូន នៅខណ្ឌដូនពេញ តែពុំទាន់ឃើញមានសមត្ថកិច្ចចុះទៅពិនិត្យនៅឡើយទេ ។
ប្រជាពលរដ្ឋ ដាក់ការសង្ស័យថា ប្រហែលជា សមត្ថកិច្ចលោកមិនដឹងឬលោកមិនដែលជិះកាត់ហើយមើលទៅ ទើបបានជាទីតាំងល្មើសច្បាប់ទាំងនេះ ឈរជើងយ៉ាងសង្ហារបែបនេះ ។
ប្រជាពលរដ្ឋ បានផ្ញើរូបភាពកាន់ នូវទីតាំងហ្គេមបាញ់ត្រីនិងល្បែងភ្នាល់តាមអនឡាញ ដូចខាងក្រោម ៖
ទី១,តាមបណ្ដោយផ្លូវលេខ៩០ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ
ទី២,ទីតាំងហ្គេមបាញ់ត្រី ច្រកចូលភោជនីយដ្ឋានចតុមុខ សង្កាត់ស្រះចក ខណ្ឌដូពេញ
ទី៣,ទីតាំងភ្នាល់បាល់តាមប្រព័ន្ធអនឡាញ តាមបណ្ដោយផ្លូវលេខ១៤៤ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ
ទី៤,ទីតាំងភ្នាល់បាល់តាមអនឡាញមានយីហោ៩៦ ស្ថិតតាមបណ្ដោយផ្លូវលេខ៥៣ ផ្ទះលេខ៩៦ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ
ទី៥,ទីតាំងភ្នាល់បាល់តាមអនឡាញមានយីហោ28B តាមបណ្ដោយផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ
ទី៦,ទីតាំងភ្នាល់បាល់តាមអនឡាញ តាមបណ្ដោយផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ
ទី៧,ទីតាំងហ្គេមបាញ់ត្រីដុះស្លែ ជាសម្រុកសម្រាប់អ្នកប្រើប្រាស់គ្រឿងញៀន តាមបណ្ដោយផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ
ទី៨,ទីតាំងភ្នាល់បាល់តាមអនឡាញ បង្កប់ការជួញដូរនិងប្រើប្រាស់គ្រឿងញៀន ស្ថិតតាមបណ្ដោយផ្លូវ៥១ ក្បែរហាង Guy Station ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ
ប្រភពដដែល អះអាងថា នៅមានទីតាំងជាច្រើនកន្លែងទៀត ដែលកំពុងដំណើរការនៅខណ្ឌដូនពេញ មួយនេះ ។
ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋ សង្ឃឹមថា លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និង លោក ទៀង ច័ន្ទសារ អធិកាខណ្ឌដូចពេញ នឹងមានចំណាត់ការបង្ក្រាបផង អោយស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដែលសម្រេចបិទល្បែងភ្នាល់តាមអនឡាញទាំងអស់នៅកម្ពុជា ៕