ខេត្តព្រះសីហនុ÷នៅពេលនេះក្រុមហ៊ុនអានកូបានចេញសេចក្តីប្រកាសជាបន្ទាន់មួយពីផលប៉ះពាល់ទៅលើដំណើរការនៃការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋទូរទាំងក្រុងព្រះសីហនុដោយសារតែដាច់ចរន្តអគ្គិសនីព្រោះរលំបង្គោលភ្លើងមកពីជំនន់ទឹកភ្លៀងហូរដាច់ផ្លូវ
ទន្ទឹមបញ្ហាប្រឈមក្រុមការងាររបស់ក្រុមហ៊ុនសហការជាមួយមន្ត្រីអាជ្ញាធរពាក់ព័ន្ធកំពុងតែរកមធ្យោបាយដើម្បីដាំបង្គោលភ្លើងឡើងវិញសម្រាប់ដំណើរការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋ
នៅតាមfacebookរបស់ខ្លួនក្រុមហ៊ុនអានកូដែលជាអ្នកផ្គត់ផ្គង់ទឹកស្អាតនៅខេត្តព្រះសីហនុនៅថ្ងៃទី ៩ខែសីហាឆ្នាំ ២០១៩បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ យ៉ាងដូច្នេះថា
ដំណឹងបន្ទាន់ក្រុមហ៊ុនអានកូវ៉ធេីរ សឹបផ្លាយ
សូមជម្រាបជូនអតិថិជនទាំងអស់អោយបានជ្រាបថាដោយសារតែជំនន់ទឹកភ្លៀងនៅតែបន្តធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នាធ្វើឲ្យទឹកនៅទំនប់ក្បាលឆាយមានការកើនឡើងជាកំហុគដែលបាក់ហូរច្រោះដាច់ផ្លូវនិងដួលរលំបង្គោលភ្លើងបណ្ដាលឲ្យដាច់ចរន្តអគ្គិសនីជាហេតុធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកនៅក្រុងព្រះសីហនុទាំងមូល
ក្រុមការងារកំពុងរកមធ្យោបាយដើម្បីដាំបង្គោភ្លើងឡើងវិញអាស្រ័យដូចបានជម្រាបជូនខាងលើសូមអតិថិជនទាំងអស់មេត្តាយោគយល់ សូមអរគុណ
សូមបញ្ជាក់ថាដោយសារតែភ្លៀងធ្លាក់ជាបន្តបន្ទាប់ឥតឈប់ឈរបានបង្កឲ្យខេត្តព្រះសីហនុជាពិសេសនៅក្រុងព្រះសីហនុតាមផ្លូវជាតិលេខ ៤និងផ្លូវជាតិលេខ ៣ រងការជន់លិចយ៉ាងខ្លាំងរហូតដល់កម្លាំងអាជ្ញាធរនិងសមត្ថកិច្ចជាច្រេីននាក់ចេញប្រតិបត្តិការជួយសង្គ្រោះនិងជម្លៀសប្រជាជនចេញពីលំនៅដ្ឋានឆ្ពោះទៅកាន់ទីទួលមានសុវត្ថិភាព
គ្រោះធម្មជាតិទឹកជន់លិចនេះក៏បង្ខំឲ្យមន្ត្រីអគ្គិសនីផ្ដាច់ភ្លើងបណ្តោះអាសន្នសិនចៀសវាងការឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យប្រជាពលរដ្ឋរងគ្រោះ។