ខេត្តកំពង់ស្ពឺ ៖ មានទីតាំងសង្វៀន ប្រជល់មាន់និងអាប៉ោងស្របច្បាប់មួយកន្លែងបានដំណើរការបើកលេងបានយ៉ាងរលូនស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំជាំស្រងាំ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ឬមួយអាជ្ញាធរឬសមត្ថកិច្ចមិនហ៊ានធ្វើការបង្រ្កាប បែរជាបនល្បែងស៊ីសងខុសច្បាប់បើកលេងបានយ៉ាងរំភើយទៅវិញ។
ពលរដ្ឋបាននាំគ្នាដាក់ការសង្ស័យទៅលើអាជ្ញាធរឬសមត្ថកិច្ច នៅស្រុកបរសេដ្ឋ ជាអ្នកបើកដៃឲ្យសង្វៀនប្រជល់មាន់និងអាប៉ោងខុសច្បាប់មួយនេះបានដំណើរ ការបើកលេងបានយ៉ាងរលូនដោយពុំមានអាជ្ញាធរឬសមត្ថកិច្ច ណាហ៊ានចុះមកហាមឃាត់ឬនឹងធ្វើការបង្ក្រាបម្ដងសោះពលរដ្ឋបាននាំគ្នានិយាយថា អភិបាល ខេត្ត លោកស្នងការ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសមត្ថកិច្ចនៅមូលដ្ឋានមួយចំនួន អាចបានទទួលលាភសក្ការៈប្រចាំខែយ៉ាងច្រើនពីម្ចាស់បនល្បែងស៊ីសងមួយនេះហើយមើលទៅ
ជាក់ស្ដែងប្រជល់មាន់និងអា ប៉ោងខុសច្បាប់នៅ ភូមិសាស្រ្ត ឃុំជាំស្រងាំ ស្រុក បរសេដ្ឋនេះតែម្តង។ប្រជាពលរដ្ឋ នៅឃុំជាំស្រងាំ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ សូមសំណូមពរទៅដល់ លោក អភិបាលខេត្ត លោក ស្នងការនគរបាលខេត្តកំពង់ស្ពឺ
លោកមេប ញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ គួរតែមានចំណាត់ការក្តៅចាត់កម្លាំងជំនា ញក្រោម ឱវាទចុះត្រួតពិនិត្យ ទីតាំងស ង្វៀនប្រជល់មាន់និងអាប៉ោងខុសច្បាប់បើកលេងនៅភូមិខាងលើនេះផង នឹងមានវិធានការចុះបង្ក្រាប ដើម្បីឲ្យភូមិឃុំមានសុវត្ថភាពល្អប្រសើរ។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងតែប្រឆាំងនឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលហើយ បានជាបិទភ្នែកឲ្យល្បែង លេងយ៉ាងនេះឬមួយអាជ្ញាធរ សមត្ថកិច្ចនៅ ខេត្តកំពង់ ស្ពឺយកល្បែង ស៊ីសង ធំជាងបទបញ្ជារបស់ ថ្នាក់លើ?ពូឃ្លោក