រាជធានីភ្នំពេញ÷បុរសម្នាក់ត្រូវបានរថយន្តដឹកខ្សាច់បុកកិនបណ្ដាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ហេតុការណ៍នេះស្ថិតនៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រក្នុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញនាវេលាម៉ោង ១៧ និង ១៥នាទីល្ងាចថ្ងៃទី ១៨ ខែមិថុនាឆ្នាំ ២០២០
មុនពេលកើតហេតុគេឃើញបុរសម្នាក់ធ្វើដំណើរតាមម៉ូតូឌ្រីមសង់ ០១៤ ពណ៌ខ្មៅពាក់ស្លាកលេខកណ្ដាល1R 0440 ធ្វើដំណើរពីត្បូងទៅជើងតាមបណ្ដោយផ្លូវ ៦០ម៉ែត្រលុះមកដល់ស្តុបបំបែក ៦០ម៉ែត្រជនរងគ្រោះក៏បានឈប់រង់ចាំស្តុបពណ៍ខៀវស្របពេលនោះក៏មានរថយន្តដឹកខ្សាច់មួយគ្រឿងធ្វើដំណើរមកពីក្រោយក៏បានបុកកិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗជនរងគ្រោះមានឈ្មោះ រស់ភារុណ អាយុ ៣៣ ឆ្នាំមុខរបរជាងភ្លើងរថយន្តមានប្រពន្ធកូន២នាក់សព្វថ្ងៃស្នាក់នៅស្រុកល្វាឯមខេត្ដកណ្ដាល
ចំណែករថយន្តបង្កបន្ថែមល្បឿនគេចខ្លួនបាត់ស្រមោលដោយបន្សល់ទុកនៅតែជនរងគ្រោះជាមួយនឹងម៉ូតូនៅកន្លែងកើតហេតុក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោមនិងកម្លាំងជំនាញចរាចរណ៍ខណ្ឌមានជ័យបានមកដល់កន្លែងកើតហេតុដើម្បីទំនាក់ទំនងតាមរយះទូរសព្ទ័ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកម៉ូតូជនរងគ្រោះត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីប្រគល់ឱ្យសាច់ញាតិក្រុមគ្រួសារវិញ
ចំណែករថយន្តនឹងអ្នកបេីកបរសមត្ថកិច្ចកំពុងតែស្រាវជ្រាវដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ពូឃ្លោក