រតនគិរី៖ នៅវេលាម៉ោង ២ និង ៣៩នាទីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ សពក្មេងស្រីម្នាក់ ដែលបានបាត់ខ្លួន ក្នុងករណីលិចទូកឆ្លងពីជំនន់ទឹកភ្លៀងនៅស្រុកលំផាត់ពេលនេះ ត្រូវបានរកឃើញហើយ។
ជនរងគ្រោះឈ្មោះ រ៉ា រចនា ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដីឡូត៍ ឃុំជ័យឧត្តម ស្រុកលំផាត់ មុខរបរសិស្សនៅអនុវិទ្យាល័យលំផាត់។ សូមបញ្ជាក់ថាក្មេងស្រីរងគ្រោះ បានបាត់ខ្លួនជាមួយសំភារៈប្រើប្រាស់ ម៉ូតូឌ្រីមសង់១គ្រឿង និង
ថវិកាចំនួន២លានរៀល ខណៈលិចទូកឆ្លង ដើម្បីទៅរកទីទួលសុវត្ថិភាព កាលពីវេលាម៉ោងប្រហែល ១១ និង ២០នាទីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នៅត្រង់ចំណុចភូមិជ័យឧត្តម ឃុំជ័យឧត្តម ស្រុកលំផាត់៕