រាជធានីភ្នំពេញ÷ បុរសម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានដាក់ពាក្យបណ្តឹង ទៅសាលាដំបូងរាជធានីភ្នំពេញ ដោយចោទប្រកាន់ឈ្មោះ ធាសូត្រា ភេទប្រុស អាយុ៣២ឆ្នាំ នឹង ភរិយាឈ្មោះអ៊ូម៉ាលាភភេទស្រីអាយុ២៩ឆ្នាំ ដែលស្នាក់នៅផ្ទះលេខ២៧Eoផ្លូវ២៦១ ភូមិ៤សង្កាត់បឹងសាឡាង ខណ្ឌទូលគោក រាជធានីភ្នំពេញ
មុខរបរជាថៅកែTick coffee ដែលស្ថិតនៅផ្ទះលេខ២២៩ផ្លូវ៥១ប៉ាស្ទរ័កែងនឹង៣២២ក្នុងសង្កាត់បឹងកេងកងទី១ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ នឹងជាម្ចាស់កម្មសិទ្ធិ 7 Elevenដោយករណីឆបោកនឹងរំលោទទំនុកចិត្ត។
បេីតាមការបញ្ជាក់របស់ដេីមបណ្តឹងបានលេីកឡេីងថាលោកបានទិញហ្វ្រេនឆាយ ដោយមានឈ្មោះថា 7 Elevenដេីម្បីរកសុីពីឈ្មោះ ធាសូត្រា នឹងភរិយាឈ្មោះ អ៊ូម៉ាលាភ លោកបានប្រគល់លុយក្នុងតំលៃ១៦០០០០ដុល្លារ(ដប់ប្រាំមួយមុឺនដុល្លារ)
ក្រោយពីប្រគល់លុយគ្រប់ចំនួនហេីយគឺឈ្មោះធាសូត្រា មិនបានប្រគល់ទីតាំងជួនមកខាងលោកវិញនោះទេ គាត់បានទូរសព្ទ័ទំនាក់ទំនងទៅជាច្រេីនសារក៏ប៉ុន្តែមិនលេីកទូរសព្ទ័របស់គាត់។
ស្របពេលមួយគាត់ទៅតាមរកឈ្មោះខាងលេីទៅដល់ក្នុងបុរីអូគីដេនៅខណ្ឌសែនសុខ ឈ្មោះ ធា សូត្រា ក៏ចេញសែកABAឲ្យទៅរូបគាត់ចំនួនទឹកប្រាក់១៦០០០០ដុល្លារ(ដប់ប្រាំមួយមុឺនដុល្លារ)វិញលុះរូបគាត់ទៅដកលុយនៅធនាគារ
ខាងធនាគារប្រាប់គាត់ថាគ្មានសាច់ប្រាក់នៅធនាគារនោះទេទេីបគាត់ដឹងថាចាញ់បោកជនខាងលេី។
គាត់ក៏បានទៅដាក់បណ្តឹងនៅសាលាដំបូងរាជធានីភ្នំពេញប្តឹងឈ្មោះ ធា សូត្រា នឹងភរិយាឈ្មោះអ៊ូម៉ាលាភតែម្តងទៅ
តុលាការបានចេញដីកាកោះហៅជាលេីកទី១
ក៏ប៉ុន្តែឈ្មោះ ធា សូត្រា នឹងភរិយាមិនបានចូលខ្លួនទៅតាមដីការកោះហៅនោះទេ
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះតុលាការបានចេញដីការកោះហៅជាលេីកទី២ក៏ប៉ុន្តែយេីងមិនទាន់ដឹងថាភាគីខាងលេីចូលខ្លួនដោះស្រាយឬក៏យ៉ាងណានៅឡេីយទេ។
ដេីមបណ្តឹងគាត់បានសំណួមពរមកអង្គភាពយេីងខ្ញុំជួយផ្សព្វផ្សាយនេះគ្រាន់តែចង់ជម្រាបជួនឲ្យប្អូនដទៃទៀតកុំឲ្យបាញ់បោកការលក់
ហ្វ្រេនឆាយ7ElevenនឹងTick coffee ខ្យល់របស់បុគ្គលឈ្មោះ ធា សូត្រា នឹងឈ្មោះអ៊ូម៉ាលាភជានាយិកាក្រុមហ៊ុន Tick coffee
បានដេីរឆបោកគេច្រេីនណាស់ដោយពួកគេប្រេីរូបភាពលែងលះគ្នាដេីម្បីបំភន្ត័ភ្នែកមហាជនតែតាមការពិតបុគ្គលនេះរស់នៅជាមួយគ្នាធម្មតានឹងរួមគំនិតគ្នាក្នុងការឆបោកសូមបងប្អូនមានការប្រុងប្រយត្ន័ ព្រោះមានអ្នកបាញ់បោកបុគ្គលខាងលេីនេះច្រេីនណាស់តែអ្នកខ្លះគេចេញមុខប្តឹងអ្នកខ្លះទៀតក៏មិនហ៊ានចេញមុខប្តឹងព្រោះមានការខ្មាស់អៀន។
អង្គភាពយេីងខ្ញុំបានទំនាក់ទំនងតាមរយះទូរសព្ទ័លេខ 086300350 ជាច្រេីនសារទៅលោក ធាសូត្រា នឹងភរិយាដេីម្បីសុំការបកស្រាយបំភ្លឺប៉ុន្តែទូរសព្ទ័របស់គាត់តេអត់ចូលទាល់សោះ អង្គភាពcrnnewsយេីងខ្ញុំនឹងរង់ចាំការបកស្រាយបំភ្លឺចំពោះការចោទប្រកាន់របស់ដេីមបណ្តឹងខាងលេីរៀងរាល់ម៉ោងធ្វេីការ៕