ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ពលរដ្ឋរស់នៅសង្កាត់គងនយ ស្នើរអាជ្ញាធរខណ្ឌដង្កោ ជួយពិនិត្យបញ្ហាផ្លូវខូច ក្លោងទ្វារវត្តសាក់សំពៅស្ទើរបាក់បែក ដោយសារក្រុមរថយន្តដឹកដី ដឹកខ្សាច់បំផ្លាញ

ប្រភពលោក៖ អែល វិចិត្រ
ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅសង្កាត់គងនយ ខណ្ឌដង្កោ ទទូចសំណូមពរអាជ្ញាធរខណ្ឌដង្កោ ជួយពិនិត្យ និងដោះស្រាយ បញ្ហា ផ្លូវចូលវត្តសាក់សំពៅ បច្ចុប្បន្នកំពុងរងការខូចខាតយ៉ាងខ្លាំង ដោយឡែក ក្លោងទ្វារ វត្ត សាក់សំពៅ ក៏ស្ទើរបាក់បែកផងដែរ ដោយសារក្រុមរថយន្តដឹកដី ដឹកខ្សាច់បំផ្លាញ ។

ការដឹកក៏ខ្សាច់នេះទៀតសោធមិនសូវបានគ្របអោយបានត្រឹមត្រូវនោះទេ ដែលធ្វើអោយជ្រុះអាចម៍ដី កំទេចខ្សាច់ កកពេញផ្លូវសាធារណៈ ខែភ្លៀងរអិល ចំណែកខែប្រាំងហុយដីទ្រលោម ដែលនាំអោយប៉ះពាល់បរិស្ថានទៅដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នោះ  ក៏ដូចជា អ្នកដំណើរយ៉ាងខ្លាំង ។

     ពលរដ្ឋរស់នៅសង្កាត់គងនយ ខណ្ឌដង្កោ រៀបរាប់ឲ្យដឹងថា បញ្ហាផ្លូវ គឺមិនបាច់និយាយទេ ខូចចង់អស់ហើយ ដោយឡែក ក្លោងទ្វារចូលទៅកាន់ វត្ត សាក់សំពៅ ក៏ស្ទើរបាក់បែកផងដែរ ដោយសារក្រុមរថយន្តដឹកដី ដឹកខ្សាច់ជាអ្នកបំផ្លាញ ។ រឿងផ្លូវវិញ ពេលខែប្រាំងដីហុយ ពេលភ្លៀងបែកភក់ជ្រាំ ធ្វើដំណើរទៅមកសឹងតែមិនចង់កើត បញ្ហានេះកើតមានរាប់ឆ្នាំមកហើយ ដែលធ្វើអោយពួកគាត់រស់នៅតំបន់នេះ ពិបាកខ្លាំងណាស់ ហូបបាយមិនចង់កើតនោះទេ ដោយសារដីហុយ ។
ពេលស្រែក ទើបគេស្រោចទឹកអោយម្តងម្កាលទៅ ប៉ុន្តែបើមិនស្រែកវិញ ក៏គេមិនខ្វល់នោះដែរ ។

   ពលរដ្ឋប្រាប់បន្តថា អ្វីដែលពួកគាត់ចង់បាននោះ គឺសូមសំណូមពរអោយ អាជ្ញាធរជួយស្ថាបនាជាផ្លូវបេតុង និង ជួសជុល កសាងក្លោងទ្វារ វត្តសាក់សំពៅ អោយបានល្អស្អាតឡើងវិញ ពីព្រោះថា បច្ចុប្បន្ននេះ ផ្លូវក៏លំបាក និងជាពិសេស ណាមួយខ្លាចក្លោងទ្វារ វត្ត សាក់សំពៅ បាក់រលំទៀតផង ។

    សូមបញ្ជាក់ឲ្យដឹងថា ក្រុមរថយន្តដឹកដី ដឹកខ្សាច់ បើកបរចេញពីរណ្តៅដី ការដ្ឋានបូមខ្សាច់ជាច្រើនទីតាំង នៃស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយបើកបរឆ្លងកាត់សង្កាត់ព្រែកកំពឹស  សង្កាត់គងនយ និងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ភាគច្រើនមិនគ្របអោយបានល្អនោះទេ ។

ក្រុមរថយន្តដឹកដី ដឹកខ្សាច់ទាំងអស់នេះ ក៍តែងតែបង្កផលប៉ះពាល់ បរិស្ថានទូទៅ ក៏ដូចជាបង្កគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ផងដែរ ដោយសារបើកបរលឿនខ្វះការប្រុងប្រយ័ត្ន ជាពិសេសក្រុមរថយន្តដឹកដី ដឹកខ្សាច់ទាំងអស់នេះ  ភាគច្រើន គឺគ្មានស្លាកលេខទៀតផង ។

    ចំពោះបញ្ហារឿងក្រុមរថយន្តដឹកដី ដឹកខ្សាច់នេះ ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌដង្កោ កាលពីកន្លងទៅ ដោយសារតែទ្រាំមិនបានទៅនិងសកម្មភាពដឹកដីបំផ្លាញផ្លូវសាធារណៈ និងប៉ះពាល់បរិស្ថាន ពួកគាត់ក៏បានប្រតិកម្មសម្រេចចិត្តលើកគ្នាបិទផ្លូវមិនអោយក្រុមរថយន្តដឹកដី ក្រុមហុ៑ន លី គឹមហេង និងក្រុមហុ៑ន ទ្រី សៀម៉ី និងក្រុមហ៊ុន ៣ទៅ៤ផ្សេងទៀត មិនអោយបើកបរឆ្លងកាត់ក្នុងភូមិរបស់ពួកគាត់បន្តទៀត  ។

    មន្ត្រីសាលាសង្កាត់សាក់សំពៅធ្លាប់ប្រាប់អោយដឹងថា ម្ចាស់ក្រុមហុ៑នធំៗ ដែលមានរថយន្តដឹកដីធ្វើអោយខូចផ្លូវសាធារណៈ និងបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនោះ មានចំនួន ២ ក្រុមហ៊ុនធំៗ រួមមាន ក្រុមហុ៑ន លី គឹមហេង និងក្រុមហុ៑ន ទ្រី សៀម៉ី និងមាន ៣ទៅ ៤ក្រុមហុ៑នផ្សេងទៀតផងដែរ បច្ចុប្បន្នកំពុងបើកបរដឹកដីរថយន្តដឹកដីឆ្លងកាត់មូលដ្ឋានខណ្ឌដង្កោ ។

ជារៀងរាល់ថ្ងៃប្រជាពលរដ្ឋពិបាករស់នៅណាស់ ដោយសារមួយថ្ងៃៗឃើញរថយន្តដឹកដីជាច្រើនគ្រឿង បានបើកបរឆ្លងកាត់ក្នុងភូមិរបស់ពួកគាត់ក្នុងល្បឿនលឿនៗ បង្កឲ្យដីហុយទ្រលោម ពេលខ្លះហូបបាយស្ទើរមិនកើត ពីព្រោះដីហុយខ្លាំងពេក ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com