ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ទីតាំងេហ្គមបាញ់ត្រីនៅផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ក្នុងខណ្ឌមានជ័យ កំពុងបើកលេងយ៉ាងរលូនសមត្ថកិច្ចមិនហ៊ានបង្ក្រាប។

រាជធានីភ្នំពេញ​ ៖​ ទីតាំងហ្គេមបាញ់ត្រី មួយកន្លែងនៅជិតគល់ស្ពានឱកាសក្បាលថ្នល់ផ្លូវជាតិលេខ២ ក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ កំពុងបេីកលេងយ៉ាងគគ្រឹកគគ្រេងមិនថាយប់ ឬថ្ងៃមានទាំងក្មេងៗ ចូលលេង ពពាក់ពពូន សមត្ថកិច្ចមិនបង្ក្រាប ខណៈដែលក្រុមញៀនល្បែងមកពីគ្រប់ទិសទីមកចូលលេង យ៉ាងរលូនដោយមិនមានសមត្ថកិច្ចខាងណាបង្ក្រាបឡេីយ។

ប្រភពពីប្រជាពលរដ្ឋមានការងឿងឆ្ងល់ថាតួនាទីរបស់សម្ថកិច្ចបង្ក្រាបរាល់ល្បែងសុីសងគ្រប់ប្រភេទអំពេីលួចឆក់ប្លន់នឹងល្មេីសផ្សេងទៀត។ល។
ប៉ុន្តែហេតុអ្វីបានជាប៉ុស្តិ៍នគរបាលចាក់អង្រែលេីមិនមានវិធានការបង្ក្រាបទុកឲ្យទីតាំងបទល្មេីសនេះដំណេីរលេងយ៉ាងរលូនដូច្នេះ?

តាមប្រភពពីប្រជាពលរដ្ឋ បានបង្ហេីបអោយដឹងថា ទីតាំងខាងលេីនេះសំបូរទៅដោយក្មេងៗចូលលេងពពាក់ពពូនគ្នាមិនថាថ្ងៃ ឬយប់ឡើយ សង្ស័យទីតាំងខាងលើមានខ្នងធំហេីយមើលទៅ ទេីបសមត្ថកិច្ចមិនហ៊ានបង្ក្រាប​ ទុកឲ្យក្រុមញៀនល្បែងសុីសងលេងបែបនេះ?

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់ចេញនូវគោលការណ៍ និងវិធានការក្ដៅលើការបង្ក្រាបបទល្មើសនានា និងបង្ក្រាបល្បែងស៊ីសង់គ្រប់ប្រភេទទាំងអស់នៅទូរទាំង១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ។ ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅទទួលបានភាពកក់ក្តៅ និងកាត់បន្ថយអំពើខុសច្បាប់ផ្សេងៗ

ការដាក់ចេញនូវវិធានការក្តៅចំពោះការបង្ក្រាបបទល្មើសនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធទាំង១៤ខណ្ឌ។តែផ្ទុយទៅវិញលោក កែវ ពេជ្រមុនី អភិបាលខណ្ឌមានជ័យ និងលោកវរសេនីយ៍ឯកម៉េង វិមានតារា អធិការខណ្ឌមានជ័យ មិនយកចិត្តទុកដាក់ តាមបញ្ជារបស់អភិបាលរាជធានីឡើយ៕ ពូឃ្លោក

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com