ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ផ្ទះជួល បន្ទប់ជួល ចំនួន១០០បន្ទប់ របស់ កម្មករ-កម្មការិនី នៅសង្កាត់ចាក់អង្រែក្រោម ត្រូវបានអាជ្ញាធរខណ្ឌមានជ័យ សហការជាមួយប្រធាន សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បាញ់ថ្នាំបំភាយមេរោគទប់ស្កាត់ការរីករាលដាលជម្ងឺ  កូវីត​-១៩​ ។

រាជធានីភ្នំពេញ÷ នៅរសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែ អាសាឍ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០២០​ ឯកឧត្ដម សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា  លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង លោក វរសេនីយ៍ត្រី នួន តែន ប្រធានក្រុមសង្គោះបន្ទាន់ ៧១១ បានដឹកនាំក្រុមជំនាញបាញ់ថ្នាំបំភាយមេរោគទប់ស្កាត់ការរីករាលដាលជម្ងឺ កូវីត​-១៩​   នៅតាមផ្ទះជួល បន្ទប់ជួល កម្មករ​- កម្មការិនី ១០០ បន្ទប់  នៅរដ្ឋបាលសាលាសង្កាត់ចាក់អង្រែក្រោម និងនគរបាលរដ្ឋបាលចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានផ្សព្វផ្សាយ អប់រំ អោយ បងប្អូន កម្មករ-កម្មការិនី រៀបចំ ទុកដាក់ វិចខ្ចប់ សំភារៈ អោយបានត្រឹមត្រូវ មុននិងក្រុមការងារធ្វើការបាញ់ថ្នាំបំភាយ ទប់ស្កាត់ និង បង្ការជំងឺកូវីដ-១៩ ស្នើអោយបងប្អូនកម្មករ-កម្មការនី ចូលរួមចំណែកនៅវិធានការទប់ស្កាត់ ជំងឺកូវិដ -១៩ ជាមួយអាជ្ញាធរទាំងអស់គ្នា ដោយសារ ជំងឺនេះជាជំងឺដ៌សាហាវបំផុតដែរអាចធ្វើអោយមនុស្សស្លាប់បាន ដោយយើងទាំងអស់គ្នាមិនបានការពារត្រឹមត្រូវតាមការផ្សព្វផ្សាយអប់រំរបស់អាជ្ញាធរមូលដ្ឋាននោះទេ  ។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានបញ្ជាក់ ចំនួនអ្នកឆ្លង  កូវីដ -១៩  លើពិភពលោកកើនដល់ជាង ១០.៥លាននាក់ ស្លាប់ ៥១ម៉ឺននាក់ និង ជាសះស្បើយជាង ៥.៧លាននាក់ហើយ នេះបើតាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក  ដូច្នេះស្នើអោយបងប្អូនកម្មករ កម្មការនី តាមបន្ទប់ផ្ទះជួល ត្រូវចេះសម្អាតខ្លួនប្រាណ យើងអោយបានជាប់ជាប្រចាំ ដោយប្រើប្រាស់ អាកុល ឬក៌ជែល  សាប៊ូលាដៃ ហូបស្អាត  និងតាមដានសុខភាពអោយបានជាប់ជាប្រចាំលើការវ៉ាស់កម្តៅទើបធ្វើអោយយើងអាចឆ្លងផុតពីជំងឺ កូវីដ -១៩ នេះបានដោយខ្លួនឯង ។

ម្យ៉ាងវិញទៀត លោក វរសេនីយ៍ត្រី នួន តែន ប្រធានក្រុម អន្តរាគមន៍ សង្គ្រោះបន្ទាន់ ៧១១ បានបញ្ជាក់ថា ការបាញ់ថ្នាំបំភាយទប់ស្កាត់ជំងឺ កូវីដ-១៩ នេះ មិនប៉ះពាល់ដល់សុខភាពនោះទេ ចំពោះសំភារៈប្រើប្រាស់ដូចជា ចាន ឆ្នាំង ដែលត្រូវសាយភាយថ្នាំ គ្រាន់តែយកមក លាងសំអាតវិញ គឺប្រើប្រាស់បានវិញហើយ ។
– ឬឯ ឯកឧត្ដម សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានលើកឡើងបញ្ហាការបាញ់ថ្នាំបំភាយទប់ស្កាត់ជំងឺ កូវីដ-១៩ សូមបងប្អូន កម្មករ-កម្មការិនី កុំមានការព្រួយបារម្ភ នូវការប៉ះពាល់ដល់សុខភាព ឬក៍មានការដួលសន្លប់នោះទេ ។

ក្នុងនោះដែរ ឯកឩត្តម សោម អូន ប្រធាន សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា បានលើកឡើងថា គោលបំណងដែលក្រុមការងារសភាសម្ពន្ធ័មកថ្ងៃនេះ គឺចង់ចូលរួមចំណែកទប់ស្កាត់ជំងឺ កូវីដ-១៩  ជាមួយរដ្ឋាភិបាល ដោយសារតែសព្វថ្ងៃជំងឺកូវិដ -១៩ ជាជំងឺសកល មានការកើនឡើងយ៉ាងច្រើននៅលើពិភពលោក ដែរមានអ្នកស្លាប់ និង អ្នកឆ្លង គួរអោយព្រួយបារម្មណ៍ខ្លាំង ដូច្នេះក្រុមការងាររបស់សភាសម្ពន្ធ័ជាតិកម្ពុជា បានគោលការដឹកនាំរបស់រដ្ឋមន្រ្តីក្រសួងការងារ និងបានឩបករណ៍ជំនួយពីរដ្ឋាភិបាលចិន ក្នុងការផ្តល់សំភារះ រួមទាំងជួយបង្ហាត់ដល់គ្រូបង្គោលពីវិធីសាស្រ្តបាញ់ថ្នាំបំភាយសំលាប់មេរោគនេះក្នុងគោលបំណងជួយកាត់បន្ថយការរីរាលដាល ឬក៌ការឆ្លងដោយប្រការផ្សេងៗទៀត ឯកឩត្តម បានបន្តថាក្រុមការងាររបស់គាត់ និងសហការជាមួយបណ្តាខណ្ឌ សង្កាត់ផ្សេងៗទៀត ក្នុងរាជធានីភ្នំពេញ ដើម្បីចុះអប់រំដល់ កម្មករ-កម្មការិនី និងផ្ទះបងប្អូន ប្រជាពលរដ្ឋក្នុងការចូលរួមអនុវត្តវិធានការទប់ស្កាត់ការរីករាលជម្ងឺ កូវីត-១៩ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល​ និង បាញ់ថ្នាំបំភាយសម្លាប់មេរោគ នៅតាមផ្ទះជួលបន្ទប់ជួល កម្មករ-កម្មការិនី រោងចក្រ សហគ្រាស​ រួមទាំងអគាររដ្ឋបាលសាលាខណ្ឌទាំង ១៤  ក៌ដូចជានៅតាមទីសាធារណៈ  ទូទាំង រាជធានីភ្នំពេញផងដែរ ៕#ពូឃ្លោក

Filed in: ជីវិតនិងសុខភាព, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com