ខណ្ឌមានជយ័÷ ទីតាំងហ្គេមបាញ់ត្រីដ៏ធំមួយកន្លែងតែស្ថិតនៅជាន់ទី៣ ផ្សារទំនើបស្ទឹងមានជ័យថ្មីនៅតាមបណ្ដោយផ្លូវ ២១៧ព្រះមុនីរ៉េតសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យកំពុងតែបើកដំណើរការទទួលអ្នកដែលញៀនល្បែងយ៉ាងបានយ៉ាងរលូន
មិនដែលឃើញអាជ្ញាធរប៉ុស្តិ៍ក៏ដូចជាខណ្ឌចុះមកបង្ក្រាបម្តងណាឡើយ។
អាជីវករក្នុងផ្សារស្ទឹងមានជ័យថ្មីបានលើកឡើងថាពួកគាត់មានការព្រួយបារម្ភច្រើនអំពីសុវត្ថិភាពពេលដែលពួកគាត់ឃើញមនុស្សមុខប្លែកៗចេញចូលកន្លែងហ្គេមបាញ់ត្រីនេះ
ពួកគាត់បានបន្ថែមទៀតថាហេតុអ្វីបានជាអាជ្ញាធរខណ្ឌមានជ័យមិនដែលបេីកប្រតិបត្តិការបង្ក្រាបទីតាំងនេះ?
ពួកគាត់សង្សយ័ថាអាជ្ញាធរថ្នាក់ប៉ុស្តិ៍និងខណ្ឌមានជយ័ចាញ់បារមីម្ចាស់ទីតាំងនេះឬក៏បានលាភសក្ការៈពីម្ចាស់ទីតាំងនេះទើបមិនមានចំណាត់ការអ្វីទាល់តែសោះទុកឱ្យទីតាំងនេះធ្វើព្យុះធ្វើភ្លៀងស្រេចតែអំពើចិត្ត?
អាជីវករក្នុងផ្សារស្ទឹងមានជ័យថ្មីបានសំណូមពរដល់ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញនិង ឯកឧត្តម ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ
ធ្វើយ៉ាងណាបង្ក្រាបទីតាំងនេះផងដើម្បីធានាឲ្យបាននូវភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច៕
#ពូឃ្លោក