ភ្នំពេញ ៖ បុរសជនជាតិចិនដែលជាកម្មករសំណងម្នាក់ បានស្លាប់នៅក្នុងការដ្ឋានអាគារខុនដូកំពុងសាងសង់មួយកន្លែងដែលមានកំពស់ជាង៣០ជាន់ ខណៈជិះកន្ត្រកយោងឡើងទៅធ្វើការនៅជាន់ទី៣ ស្រាប់តែដាច់ខ្សែកាបធ្លាក់មកក្រោម ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧៖៣០នាទីព្រឹក ថ្ងៃអាទិត្យ ទី ៥ ខែកក្តដា ឆ្នាំ២០២០ នៅចំណុចការដ្ឋានសាងសង់ខុនដូរ មួយកន្លែងក្បែរ និងប៉ុស្តិ៍នគរបាលបឹងរាំង ស្ថិតនៅផ្លូវ១៨០ ក្រុម៣៣ ភូមិ៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា សពឈ្មោះTian Yunhai ជនជាតិចិនភេទប្រុសអាយុ៥៧ឆ្នាំ មុខរបរ:កម្មករសំណង់ ស្នាក់នៅការដ្ឋាន។
ប្រភពបន្តថា មុនពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទទួលទូរសព្ទ័ពីអ្នកបកប្រែចិនថាមានកម្មករ ចិនគាត់រអិលធ្លាក់ពីលើ អាគារជាន់ទី៣ ហើយត្រូវបានដឹកតាមរថយន្តទៅមន្ទីរពេទ្យកាល់ម៉ែតត្រូវបានគ្រូពេទ្យបញ្ជាក់ថាជនរងបានដាច់ខ្យល់ស្លាប់ហើយ។ក្រោយទទួលបានព័ត៍មាននេះ កម្លាំងជំនាញខណ្ឌ នឹងប៉ុស្តិ៍បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញា និងការិយាល័យ បច្ចេកទេសវិឡាសាស្រ្ត ការិ.ព្រហ្មទណ្ឌកំរិតធ្ងន់ ការិយាល័យសើប អង្កេត និងអនុវត្តន៏នីតិវិធី ផែនការងារអន្តោប្រវេសន៍ និងគ្រូពេទ្យកោសលវិច្ច័យរាជធានី ដើម្បីបង្កើត គណះកម្មាការធ្វើកោសល្យវិឆ្ច័យ ពិនិត្យសព។ជាលទ្ធផលតាមការពិនិត្យរបស់លោកឧញ្ញ៉ាវេជ្ជបណ្ឌិតនង សុវណ្ណរ័ត្ឋ គ្រូពេទ្យកោសលវិច្ច័យរាជធានីនិងការិយាល័យ ជំនាញបច្ចេកទេសបានបញ្ជាក់ថា សពស្លាប់ដោយសារប៉ះទង្គិចក្បាល
ធ្ងន់ធ្ងរ។
ក្រោយពីពិនិត្យរួចខាងជំនាញបច្ចេកទេសបានដឹកសាកសពយកទៅតម្កល់នៅសាលសព វត្តស្ទឹងមានជ័យ ដើម្បីរងចាំក្រុមគ្រួសារសពមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិចិន ៕ពូឃ្លោក