រាជធានីភ្នំពេញ÷ កាលពីវេលាម៉ោង៩.១៥ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០
មានករណីក្មេងប្រុសជាកម្មករសំណង់ម្នាក់
រអិលធ្លាក់ពីអគារសំណង់កម្ពស់២០ជាន់នៅចំណុចក្រុមទី៨ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បង្ករមានការភ្ញាក់ផ្អេីលយ៉ាងខ្លាំងនៅកន្លែងកេីតហេតុ។
បេីតាមប្រភពពីសាក្សីដែលឃេីញហេតុការណ៍បានបញ្ជាក់ថាមុនពេលកេីតហេតុមានកម្មករសំណង់ជាច្រេីននាក់កំពុងធ្វេីការធម្មតានៅជាន់ទី២០អគារខុនដូរកំពុងសាងសង់
ហេីយមានកម្មករខ្លះទៀតបានរៀបចំចុះមកក្រោមតាមជណ្ដើរយន្ត
ចំណែកក្មេងប្រុសរងគ្រោះក៏ឈរក្បែជណ្តេីរយន្តនោះដែរប៉ុន្តែមិនដឹងជាយ៉ាងមិចបានជាជនរងគ្រោះរអិលជេីងធ្លាក់ចុះមកក្រោមបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម័ភ្លាមៗមួយរំពិច។
នេះក៏ដោយសារតែជីវភាពក្រីក្រខ្លាំងពេកបានដាច់ចិត្តឃ្លាតចាកពីឪពុកម្តាយបងប្អូននឹងស្រុកកំណេីតដេីម្បីរកការងារធ្វេីជួយសម្រួលជីវភាពក្រុមគ្រួសារ
ប៉ុន្តែជាអកុសលក្មេងប្រុសរងគ្រោះបានជួបឧបទ្ទវហេតុរអិលជើងធ្លាក់ពីជាន់ទី ២០ មកក្រោមបណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង។
បេីតាមការបញ្ជាក់របស់សមត្ថកិច្ចបានឲ្យដឹងថា
ក្មេងប្រុសរងគ្រោះមានឈ្មោះ នីមីនន់ ភេទប្រុស អាយុ១៦ ជាកម្មករសំណង់ផ្នែកជញ្ជួនឥតនៅអគារខុនដូរនេះ
មានស្រុកកំណេីតនៅភូមិ ប្រណាក ឃុំចេីងដេីង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ក្រោយពេលកើតហេតុអាជ្ញាធរមូលដ្ឋានបានរាយការណ៍ជូនទៅសមត្ថកិច្ចផ្នែកជំនាញចក្ខុកោសល្យបច្ច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ដើម្បីធ្វើការត្រួតពិនិត្យកោសល្យវិច័យលើសព
ក្រោយពីកោសល្យវិច្ច័យរួចសមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះបានរអិលជេីងធ្លាក់ពីជាន់ទី ២០ មកក្រោមដោយខ្លួនឯង
មិនមានករណីឃាតកម្មអ្វីនោះទេសមត្ថកិច្ចក៏បានប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតខេត្តកំពង់ធំ៕
#ពូឃ្លោក