រាជធានីភ្នំពេញ÷ ឃាតករដែលសម្លាប់ប្រពន្ធកាលពីយប់ថ្ងៃទី ១១ខែកក្កដាឆ្នាំ ២០២០ ពេលនេះសមត្ថកិច្ចបើកការស្រាវជ្រាវចាប់ខ្លួនបានហើយកាលពីវេលាម៉ោង ១១ ព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២០ ក្រោយពីជនសង្ស័យធ្វើសកម្មភាពរួចគេចខ្លួនបានតែរយៈពេល ២ ថ្ងៃប៉ុណ្ណោះ
ការឃាត់ខ្លួននេះនៅចំណុចដីឡូត៍មួយកន្លែងស្ថិតនៅផ្លូវបេតុងភូមិទ្រា ១ សង្កាត់ស្ទឹងមានជ័យ ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
រួចនាំមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី ១តែម្តទៅ
យោងតាមសំដីសមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យដែលសម្លាប់ប្រពន្ធខ្លួនឯងនោះមានឈ្មោះ កែវ វណ្ណៈ (ហៅណាក់)ភេទប្រុសអាយុ ២២ឆ្នាំមុខរបរ ដេីររេីសអេតចាយស្នាក់នៅកន្លែងកើតហេតុ
បើតាមចម្លើយសារភាពរបស់ជនសង្ស័យបានបញ្ជាក់ថាថ្ងៃកើតហេតុប្រពន្ធរបស់ខ្លួនដូចជាមានអាការៈរឹងថ្គាមរួចខ្លួនក៏លួកដៃដើម្បីគាស់ថ្គាមដោយមានអាការៈឈឺផងជនសង្ស័យក៏ទៅយកដងពូថៅយកមកញ៉ុកមាត់ប្រពន្ធបណ្ដាលឲ្យប្រពន្ធស្ទះខ្យល់ថប់ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុតែម្ដងទៅ។
បច្ចុប្បន្នជនសង្ស័យដែលធ្វើសកម្មភាពសម្លាប់ប្រពន្ធរបស់ខ្លួនត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍បញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យរង់ចាំកសាងសំណុំរឿងបញ្ជូនទៅតុលាការកាត់ទោសទៅតាមនីតិវិធីនៃច្បាប់៕ពូឃ្លោក