ខណ្ឌដូនពេញ៖ ទីតាំងNet ដែលបំកប់ល្បែងសុីសងមួយកន្លែងដែលប្រជាពលរដ្ឋបានផ្ញើរូបមកក្រុមការងារយើង ដែលមានទីតាំងស្ថិតនៅមុនវិហារសាសនាឥស្លាម ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមសម្តីរបស់ប្រជាពលរដ្ឋបានប្រាប់ថា ទីតាំងខាងលើ បានបើកឲ្យភ្ញៀវដែលញៀនល្បែងអនឡាញចូលលេងយ៉ាងរលូនជារៀងរាល់ថ្ងៃ ហើយមិនដែលឃើញសមត្ថកិច្ចណាចុះមកបង្រ្កាបទេ។
មួយវិញទៀត ទីតាំងនោះធ្លាប់ម្ចាស់ម៉ូតូដែលបាត់ម៉ូតូទៅរកឃើញម៉ូតូវិញនៅទីនោះទៀតផង។
ដូច្នេះល្បែងសុីសងតែងតែបង្កើតនៅបទល្មើសនានាក្នុងមូលដ្ឋាន ដែលធ្វើឲ្យផ្ទុយពីពាក្យស្លោក «ភូមិឃុំមានសុវត្ថិភាព»។
ជាចុងក្រោយប្រជាពលរដ្ឋ សូមសំណូមពរដល់មន្ត្រីពាក់ព័ន្ធជួយចុះអន្តរាគមន៍ផង ដើម្បីកាត់បន្ថយបទល្មើសចោរកម្មនានាក្នុងមូលដ្ឋានពួកគាត់។