ខណ្ឌមានជយ័ ៖ ដោយមានការចង្អុលបង្ហាញ និងអនុវត្តន៍តាមការណែនាំរបស់លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ លោក អ៊ុំ រតនា នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលេី បានដឹកនាំកម្លាំងប៉ុស្ដិ៍ចុះល្បាតជាប្រចាំ ។ ជាក់ស្ដែងនៅវេលាម៉ោង ១៩ម៉៣០ នាទី ថ្ងៃពុធ ១០រោច ខែ អាសាឍ ឆ្នាំជូត ឯកស័ក ព ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២០ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុច មុខសំណង់មិនរៀបរយផ្លូវ៦០ម៉ែត្រក្រុមទី៨ ភូមិ ព្រែកតាគង់សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោក អ៊ុំ រតនា នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលេី បានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលត្រូវឃាត់ខ្លួនមាន ឈ្មោះ ផេនម៉េងអានភេទ ប្រុសអាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។
លោកនាយប៉ុស្ដិ៍នគរបាលចាក់អង្រែលេី បានឲ្យដឹងទៀតថា ៖ នៅថ្ងៃទី១៥ ខែ កក្កដាឆ្នាំ២០២០ វេលាម៉ោង១៩ម៉៣០នាទីកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលេី ចុះល្បាតក្នុងមូលដ្ឋានមកដល់ចំណុច កេីតហេតុខាងលេីក៏ប្រទះឃេីញជនសង្ស័យឈ្មោះផេនម៉េងអាន កំពុងឈរលក់ថ្នាំញៀនក៏ឃាត់ត្រួតពិនិត្យ ឃេីញមានក្រាមសថ្លាចំនួន ០១ កញ្ចប់ថង់ធំល្មម (សង្ស័យជាគ្រឿងញៀ)ក៏ឃាត់ខ្លួនយកមកធ្វេីការសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលេីតែម្ដង។ វត្ថុតាងដកហូត មាន៖ ក្រាមពណ៍សថ្លា ចំនួន០១កញ្ចប់ថង់ធំល្មម ។
បច្ចុប្បន្ននេះ ជនសង្ស័យ ឈ្មោះ ផេនម៉េងអាន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កសាងសំណុំរឿងតាមនិតិវិធីច្បាប់៕