ខណ្ឌចំការមន÷ ទីតាំងបេីកល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែងជ្រកក្រោមស្លាកយីហោ (ភោជនីយដ្ឋានមុខម្ហូបរស់ជាតិបែបខេត្តកវាងសុ)ដែលមានទីតាំងទល់មុខការដ្ឋានសាងសង់អគារគារ ជាប់ស្ពានហង្សកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បេីកដំណើរការបានយ៉ាងរលូន ដោយមិនមានកម្លាំងអាជ្ញាធរមូលដ្ឋានចុះបង្ក្រាបឡេីយ ខណះដែលមានទីតាំងហ្គេមបាញ់ត្រីមួយកន្លែងទៀតដែលនៅក្បែរគ្នានោះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញចុះបង្ក្រាបដកហូតទូហ្គេមបាញ់ត្រីជាច្រេីនគ្រឿង និងឃាត់ខ្លួនមនុស្សសរុប២០នាក់ផងដែរ។
ប្រភពមួយបានបង្ហេីបថា ទីតាំងនេះបេីកដំណេីរការយូណាស់មកហេីយ មានទូហ្គេមបាញ់ត្រីជាច្រេីនគ្រឿងនិងសំបូទៅដោយអ្នកញៀនល្បែងនេះចេញចូលជាហូហែរនិងអាចជាកន្លែងប្រេីប្រាស់និងចែកចាយគ្រឿងញៀនទៀតផង។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ កម្លាំងនគរបាល នៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានសហការជាមួយនគរបាលខណ្ឌចំការមន បើកកិច្ចប្រតិបត្តិការបង្រ្កាបទ្រង់ទ្រាយធំចុះបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ហ្គេមបាញ់ត្រីមួយកន្លែងដែលមានយីហោ “ជីនសេង ទីក្រុងអានីម” ដែលមានទីតាំងនៅជិតស្ពានហង្សកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយឃាត់ខ្លួនមនុស្សប្រុសស្រី២០នាក់។
ក្នុងប្រត្តិបត្តិការណ៍ចុះបង្រ្កាបទីតាំងខាងលើនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ។ ក្នុងនោះ សមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងជាច្រើន តែមិនបានបញ្ជាក់អ្វីខ្លះនោះទេ ចំណែកអ្នកញៀនល្បែង កម្លាំងនគរបាលជំនាញបានឃាត់ខ្លួនមនុស្សប្រុសចំនួន១៧នាក់ ស្រីចំនួន៣នាក់ សរុប២០នាក់បញ្ចូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមនីតិវិធី៕