រាជធានីភ្នំពេញ ៖ ទីតាំងល្បែងសុីសងតាមប្រព័ន្ធអនឡាញតាមផ្លូវ១៣កែង១១៨ សង្កាត់ផ្សារកណ្ដាល១ខណ្ឌដូនពេញ បេីកលេងយ៉ាងរលូតធ្វេីឲ្សសន្តិសុខវិលមុខក្នុងការរៀបម៉ូតូភ្ញៀវ ខណៈដែលអ្នកញៀនល្បែងសំរ៉ុកចូលលេងយ៉ាងពពាក់ពពូនគ្នា មិនដែលឃេីញមានសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបង្ក្រាបឡេីយ។
ចំពោះទីតាំងខាងលេីនេះធ្លាប់មានអង្គភាពសារព័ត៌មានក្នុងស្រុកជាច្រេីនបានចុះផ្សាយដែរ តែមិនឃេីញមានអាជ្ញាធរមូលដ្ឋានចុះបង្ក្រាបម្ដងណាឡេីយ ជាពិសេលរឿងល្បែងសុីសងតែម្ដង ផ្ទុយនឹងប្រសាសន៍របស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
សូមរំលឹកថា កន្លងមក លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់ អាជ្ញាធរមូលដ្ឋានទាំង១៤ខណ្ឌ ត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់ឲ្យខានតែបាន ដើម្បីធានាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់នៅក្នុងសង្គមជូនប្រជាពលរដ្ឋ ឱ្យស្របតាមគោល នយោបាយ ភូមិសង្កាត់មានសុត្ថិភាព ទាំង៩ចំណុច ដែលក្រសួងមហាផ្ទៃដាក់អោយអនុវត្តន៍៕