ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

សមត្ថកិច្ចចាប់វាយខ្នោះបុរស៣នាក់រឿងធ្វើឯកសារក្លែងបន្លំ និងប្រើប្រាស់ឯកសារក្លែង របស់(បញ្ជាការដ្ឋានអង្គរក្ស)

ខេត្តកណ្ដាល៖ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចាប់ខ្លួនអ្នកធ្វើឯកសារក្លែងបន្លំ និងប្រើប្រាស់ឯកសារក្លែង របស់(បញ្ជាការដ្ឋានអង្គរក្ស)០៣នាក់។

ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចតូប យីហោឈ្មោះរតនាបុត្រ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល។

ជនសង្ស័យមានគ្នា៣នាក់ រួមមាន៖
១.ឈ្មោះ ញ៉ែម ភឿន​ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ផ្ទះលេខ២០ ផ្លូវ៣៧១ សង្កាត់ច្បារ
អំពៅ ខណ្ឌច្បារអំពៅ រាជធានី
ភ្នំពេញ   មុខរបរ៖ អង្គរក្ស(២៤៦) ។

២.ឈ្មោះ ចាន់ ផាន្នាក់ ភេទប្រុស អាយុ២៨ ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះជួលក្រោយម៉ូឌែន២ សង្កាត់ចាក់
អង្រែក្រោម ខណ្ឌមានជ័យ រាជធានី
ភ្នំពេញ មុខរបរ បើកឡាន។

៣.ឈ្មោះ ផាត់ សុវណ្ណ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិព្រែក
សំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល មុខរបរ ថតចម្លង
ឯកសារ។

វត្ថុតាងដែលសម្ថកិច្ចរឹបអូសយកបានរួមមាន៖
-ប័ណ្ណសំគាល់ខ្លួនឈ្មោះផៃ វុត្ថា
(ក្លែងក្លាយ)
-ប័ណ្ណសំគាល់អាវុធខ្លីសមូហភាព
(ក្លែងក្លាយ)
-លិខិតបញ្ជាបេសកកម្ម ឈ្មោះ ផៃ វុត្ថា(ក្លែងក្លាយ) ទូរស័ព្ទដៃ៣គ្រឿង
-ម៉ាកiPhone 5ពណ៌ស
-ម៉ាក OPPOពណ៌ស
-ម៉ាក SAMSONG A20sពណ៌ខ្មៅ

កាលពីឆ្នាំ២០១៤ឈ្មោះ ចាន់ ផាន្នាក់ បានចូលបម្រើការងារ នៅបញ្ជាការដ្ឋានកងអង្គរក្ស(កងអន្តរាគមន៍២១០)
ហើយនៅពាក់កណ្តាលឆ្នាំ២០១៥ ចាន់ ផាន្នាក់ បានឈប់ធ្វើការ វិញ នៅពេលដែលបម្រើការងារនោះ

ឈ្មោះ ចាន់ ផាន្នាក់បាន ស្គាល់
ឈ្មោះ ញ៉ែម ភឿន ភេទប្រុស អាយុ
៣៦ឆ្នាំដែលជាអ្នកធ្វើការនៅបន្ទាយជាមួយគ្នា ក្រោយមកមានទំនាក់
ទំនងគ្នារហូតមក។

នៅឆ្នាំ២០១៨ ឈ្មោះចាន់ ផាន្នាក់ មានគំនិតចង់ទៅធ្វើការឲ្យជនជាតិចិននៅខេត្ត ព្រះ
សីហនុ(បើកឡាន) តែជនជាតិចិន តម្រូវឲ្យអ្នកដែលមានក្របខណ្ឌកង
កម្លាំងទើបគេទទួលយកធ្វើការ ពេលនោះ ឈ្មោះចាន់ ផាន្នាក់ បាន
ពឹងសុំឲ្យឈ្មោះ ញ៉ែម ភឿន ជួយយកប័ណ្ណសំគាល់អាវុធខ្លីសមូហភាព លិខិតបញ្ជាបេសកកម្ម និងប័ណ្ណសំគាល់ខ្លួន របស់បញ្ជាការដ្ឋានកងអង្គ
រក្ស របស់ឈ្មោះ ញ៉ែម ភឿន មកកែ
បញ្ជូលដាក់ឈ្មោះចាន់ ផាន្នាក់ វិញ ទើបនាំគ្នា ទៅកន្លែងថតចម្លង ឯក
សារ មួយដែលមានផ្លាកយីហោឈ្មោះរតនាបុត្រ ។

ក្រោយមកឈ្មោះ ចាន់ ផាន្នាក់ បាន
រៀបចំឲ្យគេធ្វើ ឯកសារក្លែងបន្លំ(បញ្ជា
ការដ្ឋានអង្គរក្ស) ឲ្យទៅអ្នកផ្សេងៗ
ដូចជា៖
១.ឈ្មោះ ឌួក ម៉ាប់ ភេទប្រុស (ជាប់
ពន្ធនាគារនៅខេត្ដព្រះសីហនុ)
២.ឈ្មោះ ហែម សម្បត្ដិ ភេទប្រុស ៣.ឈ្មោះ ព្រុំ សុផាត ភេទប្រុស
៤.ឈ្មោះ ផៃ វុត្ថា និងអ្នកមួយចំនួនទៀតមិនចាំឈ្មោះ នៅពេលធ្វើឯក
សារ គឺទទួលបានប្រាក់ចាប់ពី ១៦០$ ទៅ២២០$ ។

ចំណែកឈ្មោះ ផាត់ សុវណ្ណះ ជាអ្នកស្គែន កាត់ត ឯកសារ ទទួលបានប្រាក់ ចាប់ពីចំនួន
៣០.០០០៛ ទៅដល់ ៧០.០០០៛ ។
តាមចម្លើយសារភាព របស់ឈ្មោះ ចាន់ ផាន្នាក់ ឈ្មោះញ៉ែម ភឿន ឈ្មោះ ផាត់ សុវណ្ណះ ថាខ្លួនពិតជាបាន ចាត់ចែងឲ្យ ធ្វើឯកសារក្លែងបន្លំ(បញ្ជាការដ្ឋានអង្គរក្ស) ឲ្យទៅអ្នកដ៏ទៃប្រើប្រាស់ពិតប្រាកដមែន ដើម្បី ទទួលបានប្រាក់មួយចំនួន ។

ករណីនេះសម្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕
ពូឃ្លោក

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com