ខណ្ឌពោធិសែនជយ័÷ ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌពោធិសែនជ័យកំពុងព្រួយបារម្ភពេលខ្លះលែងហ៊ានចេញពីផ្ទះខណះបទល្មេីសដូចជា លួច ឆក់ ប្លន់ គាស់បន្ទប់ជាដេីម តែមិនដែលឃេីញសមត្ថកិច្ចបង្ក្រាបបានម្តងបានត្រឹមទទួលពាក្យបណ្តឹងជនរងគ្រោះតម្កល់ទុកចោលធ្វេីឲ្យពលរដ្ឋអស់ជំនឿចិត្ត។
ជាក់ស្ដែងកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ មានជនសង្ស័យបានធ្វេីសកម្មភាពគាស់បន្ទប់ជួលប្រជាពលរដ្ឋនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ លួចយកម៉ូតូម៉ាកវីវ៉ាពណ៍ខ្មៅមួយគ្រឿងពាក់ស្លាកលេខ កណ្ដាល1F 1229 គេចខ្លួនបាត់ដោយសុវត្តិភាព។ បន្ទាប់ពីទទួលដំណឹងភ្លាមជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងសុំអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ចោមចៅទី១ ឲ្យជួយស្រាវជ្រាវរកជនសង្ស័យតែ
ពីមួយទៅមួយថ្ងៃហាក់គ្មានដំណឹងអ្វីសោះធ្វើឲ្យជនរងគ្រោះអស់សង្ឃឹមនឹងអស់ជំនឿលេីសមត្ថកិច្ច។
ជនរងគ្រោះបានឲ្យដឹងថា ក្រោយពីគាត់បានដាក់ពាក្យបណ្តឹងរយះពេល៣ថ្ងៃក្រោយគាត់បានខលទៅសុំលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីសុំឆែកមេីលកាមេរ៉ាសុវត្តិភាពតាមដងផ្លូវដែលនៅក្បែរនិងបន្ទប់គាត់ ពេលនោះលោកអធិការបានរុញឲ្យខលទៅលោកនាយប៉ុស្តិ៍រដ្ឋបាលចោមចៅទី១ ពេលគាត់ខលទៅលោកមេប៉ុស្តិ៍ លោកមេប៉ុស្ដិ៍ថា ថ្ងៃនេះអត់ប្រចាំការទេ អោយតេទៅរងប៉ុស្ដិ៍ តេទៅរងប៉ុស្ដិ៍ រងប៉ុស្ដិ៍ប្រាប់ថា តេទៅអ្នកទទួលពាក្យបណ្ដឹងទៅ ព្រោះគេដឹងរឿងច្បាស់ ហើយអោយទៅសុំគេឆែកកាំមេរ៉ាខ្លួនឯងទៅ ពេលតេទៅអ្នកទទួលពាក្យបណ្ដឹង គាត់ប្រាប់ថា អោយព្យាយាមទៅប៉ុស្ដិ៍ទៅដើម្បីសុំកម្លាំងចុះស្រាវជ្រាវ ? ដូចនេះធ្វេីឲ្យជនរងគ្រោះអស់ជំនឿចិត្តលេីសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យគ្រាន់តែសុំឆែកកាមេរ៉ាសុវត្តិភាពតាមផ្លូវសោះរុញដាក់គ្នាដូចទៅសុំភ្លេីងយក្សទៅហេីយទម្រាំបទល្មេីសធំៗទៀតប្រហែលលែងហ៊ានលេីកទូរស័ព្ទរឺលែងហ៊ានទៅក្បែហេីយមេីលទៅ។
ដូចនេះប្រជាពលរដ្ឋស្នេីសុំឯកឧត្ដម ស ថេត អគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញ មេត្តាជួយពិនិត្យមេីលករណីខាងលេីនេះផងដេីម្បីជាសេចក្តីសុខរបស់ពលរដ្ឋ។
សូមបញ្ជាក់ថា នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យតាំងពីលោកម៉ន វុធី ឡេីងមកកាន់តំណែងជំនួសលោក យឹម សារ៉ាន់ មក គេសង្កេតឃេីញថា បទល្មេីសកេីនឡេីងដូចជាលួច ឆក់ ប្លន់ គ្រឿងញៀននិងល្បែងស៊ីសងគ្រប់ប្រភេទ ដោយមិនដែលឃេីញបង្ក្របធ្វេីឲ្យពលរដ្ឋលែងហ៊ានចេញពីផ្ទះ៕